2023-10-23 03:10
298

ភ្នំពេញ៖ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ទល់មុខបុរីញ៉ូថោនអូដឹម ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យចំនួន ២នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទពីស្ត្រីម្នាក់តែមិនបានសម្រេចធ្វើឱ្យជ្រុលចង្កូតទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹក ពូកធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឱ្យម្នាក់បាក់ជើង និងម្នាក់ទៀតរត់គេចខ្លួន តែរត់មិនរួចក៏ត្រូវពលរដ្ឋស្វាគមន៍ម្នាក់ មួយដៃមួយជើងហើមពេញផ្ទៃមុខ រួចទើបប្រគល់ឱ្យសមត្ថកិច្ច ។

   ជនសង្ស័យខាងលើនេះ ទី១- ឈ្មោះ ស ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ រង របួសបាក់ជើងឆ្វេង មានទីលំនៅ ភូមិ ត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យរុស្ស៊ី ។

ទី២- ឈ្មោះ សៀវ សា រុន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ រង របួសស្រាល ។
ចំណែកជនរងគ្រោះវិញ មានឈ្មោះ ផាត់ សារ័ត្ន ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅ សង្កាត់កំបូល ខណ្ឌកំបូល រាជធានី ភ្នំពេញ និងមានស្រុកកំណើតនៅស្រុក ព្រះស្តេច ខេត្តព្រៃវែង ។
   បើតាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរូបគាត់និងប្តីរួមទាំងកូនស្រីម្នាក់ទៀតបាននាំគ្នាជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1JR-0399 ជិះឌុបគ្នា៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ។ ខណៈ ពេលជិះមកដល់ចំណុចកើតហេតុក្បែរផ្លូវរថភ្លើងជាប់នឹងបុរីញូថោនអូដឹមស្រាប់តែលេចមុខ ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1JB-6024 ធ្វើដំណើរមកពីក្រោយស្របទិសគ្នា ពីកើតទៅលិច ក្នុងល្បឿនលឿន ។ 

ស្ត្រីរងគ្រោះបានប្រាប់ឲ្យ ដងបន្តថា « ខណៈ ពេល ជិះមកដល់ចំណុចកើតហេតុក្បែរផ្លូវ រថភ្លើងជនសង្ស័យទាំង២នាក់ នោះក៏បង្អង់ល្បឿន ម៉ូតូ រួចជិះ ទៅ ជិតរូប គាត់ ( ស្ត្រី រងគ្រោះ ) ពេលនោះជនសង្ស័យក៏លូកដៃទៅឆក់យកទូរស័ព្ទមួយគ្រឿងនៅក្នុងហោប៉ាវ របស់ គាត់តែ មិនបានសម្រេចដោយសាររូបគាត់ចាប់ទាញដៃ និងប្រវាយប្រតប់គ្នាបណ្តាលឲ្យម៉ូតូ ជនសង្ស័យជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកពូក ដែល បើក នៅ ពីមុខ បត់ ឆ្លងផ្លូវ បន្ទាប់ មក ម៉ូតូ ជនសង្ស័យ ក៏ រេចង្កូត បន្ត ធ្លាក់ ចូលក្នុង ប្រឡាយទឹកតែ ម្ដង » ។ស្ត្រី រងគ្រោះ បាន ប្រាប់ ឲ្យ ដឹង បន្តទៀត ថា « ភ្លាម ៗ នោះ ជនសង្ស័យម្នាក់បាន ធ្លាក់ ចូលទឹកបណ្ដាលឱ្យបាក់ជើង និងឈ្លក់ទឹកសន្លប់ស្ដូកស្ដឹងហើយត្រូវបាន ប្រជាពលរដ្ឋ ស្រង់ មកដាក់ លើគោក ចំណែកជនសង្ស័យ ម្នាក់ ទៀត ធ្លាក់ទឹក ដែរ តែខំប្រឹងរត់ ប៉ុន្តែ រត់ មិនរួច ក៏ ត្រូវពលរដ្ឋជិតខាងនាំគ្នាចុះទៅ ស្វាគមន៍ ម្នាក់មួយដៃមួយជើងបណ្តាល ឲ្យ ជនសង្ស័យ រូប នោះ រងរបួស ហើម ពេញ ផ្ទៃមុខតែ ម្ដង ។ក្រោយពេលកើតហេតុ សមត្ថកិច្ច មូលដ្ឋាន សង្កាត់ចោមចៅ បានចុះមកដល់កន្លែង កើតហេតុរួចឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ដឹក យក ទៅ ប៉ុស្ដិ៍ នគរបាល រដ្ឋបាល សង្កាត់ ចោមចៅ ទី ៣ សួរនាំ បន្ត និង ទទួល ពាក្យបណ្តឹង ពី ជន រងគ្រោះ ដើម្បី ចាត់ការ បន្ត ទៅ តាម នីតិវិធី ផ្លូវច្បាប់ ចំណែក ជនសង្ស័យ ម្នាក់ ទៀត ដែល បាក់ជើង ម្ខាង ត្រូវ បាន កម្លាំង សង្គ្រោះ ៧១១ ដឹក យកទៅ សង្គ្រោះ បន្ទាន់ នៅមន្ទីរពេទ្យ រុស្ស៊ី ដើម្បី ព្យាបាលបន្ត ៕