2024-02-06 04:02
64

គិតចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន១៤នាក់ ទៅកាន់តុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយ ក្រោយពីបង្ក្រាបបានចំនួន ០៦ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង ០៦ករណីខាងលើនេះរួមមានករណីទី១៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង៉ែត សុភ័ក្រ្ត ភេទ ប្រុស អាយុ ៤២ឆ្នាំ នៅចំណុច ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ។ ក្នុងនោះក៏បានដកហូតវត្ថុតាងគ្រឿងញៀន ចំនួន១៩កញ្ចប់, ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។*ករណីទី២៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំង កងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ នៅចំណុច បន្ទប់ជួលគ្មានលេខ ភូមិថ្មគោល១ និងចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្មគោល៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យទី ១/ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ, ទី២/ឈ្មោះ ចាន់ សុភាព  ភេទ ប្រុស អាយុ ៤៦ឆ្នាំ។ និងបានដកហូត វត្ថុតាងគ្រឿងញៀន ចំនួន០៦កញ្ចប់, ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។*ករណីទី៣៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៤នាក់ ជាបន្តបន្ទាប់ នៅចំណុច បន្ទប់ជួលគ្មានលេខ ភូមិថ្មគោល១ និងចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្មគោល៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដែលជនសង្ស័យទី១ឈ្មោះ ជឹម ស្រីលាភ ភេទស្រី  អាយុ ២៥ឆ្នាំ, ទី២/ឈ្មោះ គង់ រចនា   ភេទ ប្រុស អាយុ ២៨ឆ្នាំ, ទី៣/ឈ្មោះ ពេជ្រ សុវណ្ណរ៉ា ភេទ ប្រុស អាយុ ២៨ឆ្នាំ,និងទី ៤/ឈ្មោះ ជ័យ គុណថា ភេទប្រុស អាយុ ៣៦ឆ្នាំ។ ក្នុងនោះសមត្ថកិច្ចក៏បានចាប់យកវត្ថុតាងគ្រឿងញៀនចំនួន១២កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។*ករណីទី៤៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌិន ចាន់លាង ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចផ្លូវ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ និងបានចាប់យកវត្ថុតាងគ្រឿងញៀន ចំនួន១៣កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។      *ករណីទី៥៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចបន្ទប់ជួលលេខ៥ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រួមមានទី ១.ឈ្មោះ សុខ វុធថា ភេទប្រុស អាយុ ២៩ឆ្នាំ, ទី២.ឈ្មោះ គឹម ពៅសុវណ្ណ ភេទប្រុស អាយុ ៤០ឆ្នាំ។ និងបានចាប់យកវត្ថុតាង ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។*ករណីទី៦៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចដីឡូត៍ទុកចោល ផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជនសង្ស័យទី១-ឈ្មោះ រ៉ាត់  ភេទប្រុស អាយុ៤២ឆ្នាំ, ទី២-ឈ្មោះ ឈិន ព្រឹក ភេទប្រុស អាយុ៣៧ឆ្នាំ, ទី៣-ឈ្មោះ នុត           គីមហុង ភេទប្រុស អាយុ៣១ឆ្នាំ,ទី ៤-ឈ្មោះក្រិត ចាន់ដែន ភេទប្រុស អាយុ៣៤ឆ្នាំ។ និងបានចាប់យកវត្ថុតាង ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០២ ផងដែរ។