2023-06-15 03:06
198


  ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបានកើតឡើងបណ្ដាលឱ្យបុរសអ្នកដើរឆ្លងផ្លូវម្នាក់ស្លាប់បាត់បង់ជីវិតបន្ទាប់ពីត្រូវរថយន្តកុងតឺន័របើកបុកយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។


   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅលេីផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៤១និង១៤២ ស្ថិតនៅក្នុងភូមិ ដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
  យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ កែវ សុជាតិ អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃផ្អុង ឃុំស្វាយយា ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។
  ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេព្រោះក្រោយកើតហេតុបានបើកគេចខ្លួនដល់ពាក់កណ្ដាលផ្លូវរួចបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
  តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានបុរសម្នាក់បានដើរលើផ្លូវជាតិលេខ១តែម្នាក់ឯង រួចក៏បានឆ្លងផ្លូវពីជើងទៅត្បូងមិនប្រយ័ត្នស្រាប់តែមានរថយន្តម៉ាក FUSO ពណ៌បៃតង  ក្បាលអូសពាក់ស្លាកលេខ ភ្នំពេញ ៣A-៧៣០៣ រ៉ឺម៉កពាក់ផ្លាកលេខ ភ្នំពេញ ៤A-៥៧៨២  ក្នុងទិសដៅពីកេីតទៅលិច ក៏បុកពេញទំហឹងបណ្ដាលឱ្យបុរសអ្នកដើរឆ្លងផ្លូវស្លាប់បាត់បង់ជីវិតបន្ទាប់ពីត្រូវរថយន្តកុងតឺន័របើកបុកយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
  ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុនិងវាស់វែង  ហើយបានប្រគល់សពអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕