2024-01-03 10:01
85

(កែប)៖  កាលពីវេលាម៉ោងប្រមាណ ១១ និង៣០នាទីព្រឹកនាថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤ នេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានទៅឃាតខ្លួន លោក ខេង យ័ន អភិបាលក្រុងកែប និង នាយករដ្ឋបាលសាលាក្រុងកែបម្នាក់ទៀតដោយមិនទាន់ដឹងអំពីមូលហេតុអ្វីមួយនោះឡើយ។
    សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបានមកនាំឲ្យមានការឃាត់ខ្លួនមន្រ្តីសាលាក្រុងកែបទាំង ២ រូបនេះ ដោយមិនទាន់ដឹងមូលហេតុលម្អិតពីអ្វីណារមួយ ហើយនិងផ្តើមចេញពីរឿងរ៉ាវអ្វីនោះឡើយ។
    នេះបើយោងតាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តកែប បានប្រាប់ឱ្យដឹងថាការឃាត់ខ្លួន លោក អភិបាលក្រុងកែបម្នាក់ និង នាយករដ្ឋបាលសាលាក្រុងកែបម្នាក់ដោយមិនទាន់ដឹងមូលហេតុនៅឡើយនៅរឿងរ៉ាវអ្វីណាមួយហើយនិងផ្តើមចេញពីអ្វីនោះឡើយ។
    បើតាមប្រភពមួយបានបង្ហើបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលទៅចាប់ឃាត់ខ្លួនមន្ត្រីទាំងពីរូប នៅសាលាក្រុងកែបភ្លាមៗនោះ បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ចប់កិច្ចប្រជុំមួយនាព្រឹកមិញនេះ។
   ជុំវិញព័ត៌មាននេះ បានព្យាយាមសុំការបញ្ជាក់បន្ថែមពីលោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប ពាក់ព័ន្ធករណីចាប់ខ្លួនមន្ត្រីទាំងពីរនាក់ខាងលើនេះដែរ ប៉ុន្តែមិនមានឆ្លើយតបនោះទេ។
    ចំណែកអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ សុំមិនធ្វើអត្ថាធិប្បាយជុំវិញរឿងរ៉ាវព័ត៌មាននេះទេ ដោយហេតុផលថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិត នៅឡើយ ព្រោះលោកជាប់សុំច្បាប់ឈប់សម្រាក។ 
    ស្រាប់តែនាថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤មុននេះបន្តិច លោក ប៊ុន យោង អភិបាលរងខេត្តកែបជាអ្នកនាំពាក្យឱ្យរដ្ឋបាលខេត្តកែប បានបញ្ជាក់ប្រាប់ឱ្យដឹងមានព័ត៌មានចុះផ្សាយថាមានករណីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានមកធ្វើការចាប់ឃាត់ខ្លួនលោក ខេង យ័ន អភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងពិតមែននោះទេ។ ប៉ុន្តែករណីចុះផ្សាយថាលោក អភិបាលក្រុងនិងនាយករដ្ឋបាលក្រុងកែបម្នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននេះហើយ អភិបាលខេត្តកែបបានច្រានចោលក្នុងការចុះផ្សាយមិនពិតនោះទេនេះគ្រាន់តែជាការភាន់ច្រឡំមួយតែប៉ុណ្ណោះ ខណៈមន្រ្ដីទាំង២រូបត្រូវបានវិលត្រឡប់មកវិញហើយ។(សឹង រ៉ាត់)