2023-07-04 06:07
141


ខេត្តប៉ៃលិន÷        ប្រភពពីមហាជនបានផ្ដល់ព័ត៍មានទៅសមត្តកិច្ចប៉ុស្ថិ៍ឃុំអូរអណ្ដូងបានឲ្យដឹងថា÷មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់បើកម៉ូតូក្នុងសភាពស្រវឹងបើកលឿនមិនប្រុងប្រយ័ត្តបណ្ដាលឱ្យដួលខ្លួនឯងបោកទៅនិងផ្លូវស្លាប់ ករណីនេះកើតឡើងនៅវេលាម៉ោង១២និង៥៥នាទីថ្ងៃទី០៣និង០៧ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ និងខូចម៉ូតូ០១គ្រឿងកំរិតធ្ងន់។


សមត្តកិច្ចជំនាញបានបន្តថា÷ជនរងគ្រោះ(ដែលបើកម៉ូតូដួលខ្លួនឯងស្លាប់)មានឈ្មោះ ទឿង ធារើន ភេទប្រុស អាយុ ២៣ឆ្នាំ(ស្លាប់-មុខរបរជាងឡាន)រស់នៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើកបរម៉ូតូម៉ាក អ៉ឹមស្លាស់ ពណ៍ខៀវ ពាក់ស្លាកលេខ: បាត់ ដំបង 1AM.5277 ។
- ករណីនេះដោយមូលហេតុអ្នកគ្រោះថ្នាក់: កត្តា: មនុស្សបើកបរក្នុងល្បឿនលឿនខ្វះការប្រុង ប្រយ័ត្ន និងស្ថានភាពស្រវឹង។
សមត្តកិច្ចបានបន្តទៀតថា÷ក្រោយពីកើតហេតុ អ្នកបើកបរត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រួចក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ទើបបានស្លាប់តែម្ដង ចំណែកសពត្រូវបានសាច់ញាតិដឹកយកមកធ្វើបុណ្យតាមប្រពៃណី។