2024-02-09 09:02
60

កំពង់ចាម :នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២៤ លោកហេង វណ្ណនី  អភិបាលរងខេត្តកំពង់ចាមបានស្នើដល់អាជ្ញាធរពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ក្នុងការអន្តរាគមន៍ ជួយសង្គ្រោះ   ស្រូវប្រាំងរបស់ប្រជាកសិករខណៈ ល្បឿនក្នុងការបង្កបង្កេីនផលរដូវប្រាំងបាន៩៧,៣៧% នៅឡើយ ។

បន្ថែមពីនេះលោកអភិបាលរងខេត្ត កំពង់ចាម បានលើកឡើងថា បច្ចុប្បន្ន នេះឯកឧត្តមអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញចុះអន្តរាគមន៍បេីកទឹកមកពីតំបន់ឆ្ងាយដេីម្បីដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំងជូនដល់ ប្រជាកសិករក្នុងស្រុកបាធាយនិងស្រុកជើងព្រៃដោយបានទាញយកទឹកពីតំបន់អាងទឹកថ្មដា និងទឹកឆាក្នុងនោះនៅស្រុកកោះសូទិនក៏ដូចជានៅតាមបណ្ដាស្រុកមួយចំនួនទៀតគឺត្រូវបានដោះស្រាយទឹកជួយ  សង្គ្រោះស្រូវប្រាំងជាច្រើនលើកនិងបានចប់សព្វគ្រប់ រួចរាល់អស់ហើយ  ។ 
ជាមួយគ្នានោះលោកហេង វណ្ណនី អភិបាលរងខេត្តបានសង្កត់ធ្ងន់ថាទោះបីជាយ៉ាងណា ល្បឿននៃការបង្កបង្កេីនផលស្រូវនារដូវប្រាំងឆ្នាំនេះបាន៩៧,៣៧% នៅឡើយទេដូច្នេះ យើងត្រូវតាមដានបន្តទៀតពោលគឺអាជ្ញាធរយើងត្រូវបន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយទឹកដេីម្បីជួយសង្គ្រោះស្រូវប្រាំងជូនបងប្អូនប្រជាកសិករឱ្យបានទាន់ពេលវេលា  ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត  ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមក៏បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ទី១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ទី២-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែមករានិងទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។