2024-01-13 08:01
73

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុឈ្មោះ Pich bunny ដែលបានបង្ហោះមានខ្លឹមសារថា«ករណីកាប់ប្លន់ពូម៉ូតូឌុបបានសម្រេចនៅក្រុងអរិយក្សត្រថ្ងៃទី10.01.2024)..!

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋក្នុងក្រុងអរិយក្សត្រនេះ មានការព្រួយបារម្ភដល់សុវត្ថិភាពក្រុមគ្រួសារនិងពុកម៉ែបងប្អូនទាំងអស់ដែលនៅក្រុងអរិយក្សត្រ សូមស្នើសុំដល់អភិបាលក្រុង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយត្រួតពិនិត្យលើករណីចោរឆក់ ចោរប្លន់ ផង🙏🙏មួយរយៈនេះមានករណីចោរឆក់កាបូប ចោរកាប់ប្លន់ចោរលួច និង ករណីគឿងញៀនជាច្រើន ជាបន្តបន្ទាប់ ហើយក៏សូមពុកម៉ែបងប្អូនទាំងអស់ ប្រុងប្រយ័ត្នទាំងអស់គ្នាផង🙏🙏»។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញខេត្ត និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យខាងលើ ជាលទ្ធផល៖

មានករណី លួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) បានកើតហេតុនៅថ្ងៃទី១០.០១.២០២៤ វេលាម៉ោង ១៧:៣០នាទី ត្រង់ចំណុច ក្នុងព្រៃត្រែងមាត់ទន្លេមុខវត្តសារិកាកែវ ភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនរងគ្រោះ : ចំនួន ០១នាក់
១-ឈ្មោះ នួន សារួន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន ភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ដោយឡែកជនសង្ស័យ ចំនួន០១ នាក់(មិនស្គាល់អត្តសញ្ញាណ)នៅឡើយ។ ក្នុងជនរងគ្រោះសម្ភារបាត់បង់រួមមាន ៖ 

១.ម៉ូតូម៉ាកHONDA C125 ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HV-0614 ១គ្រឿង ដោយឡែកវត្ថុតាងចាប់យក សមត្ថកិច្ចមិនទាន់រកឃើញ។ 

សមត្ថកិច្ចបានបញ្ជាក់ពីសភាពរឿង គឺកើតហេតុនៅថ្ងៃទី១០.០១.២០២៣ វេលាម៉ោង១៧:២៥នាទី ជនសង្ស័យបានឆ្លងទូកដរមកពីខាងជ្រោយចង្វា រាជធានីភ្នំពេញ មកដល់ខាងកំពង់ទូកដរស្វាយជ្រំ សង្កាត់ស្វាយជ្រំ បានហៅម៉ូតូជនរងគ្រោះដែលជាអ្នករត់ម៉ូតូឌុប ឲ្យជិះឌុបទៅខាង ភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ពេលជិះទៅដល់មុខវត្តសារិកាកែវ ជនសង្ស័យបានឲ្យជនរងគ្រោះជិះចុះតាមផ្លូវលំកាត់ព្រៃត្រែងទៅខាងមាត់ទន្លេពេលដល់ក្នុងព្រៃត្រែងជនសង្ស័យក៏ធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសជាទម្ងន់ជនរងគ្រោះបានដួល ហើយជនសង្ស័យក៏យកម៉ូតូជនរងគ្រោះជិះត្រឡប់ក្រោយមកខាងភូមិអរិយក្សត្រគេចខ្លួនបាត់តែម្តង ។ ចំណែកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទលោកសង្ឃរាជធានីភ្នំពេញ។

ករណីនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងបន្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យយកមកផ្តន្ទាសឲ្យខានតែបាន។អាស្រ័យហេតុនេះសូមសាធារជនមេត្តាជ្រាបជាព័ត៌មាន៕