2023-10-02 04:10
226

ខេត្តកណ្ដាល៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវបានយុវជន៥នាក់ដែលជាបក្សពួករបស់ខ្លួន បង្អកស្រាស្រវឹងទន់ខ្លួនរហូតបាត់បង់ស្មារតី រួចចូលផ្ទះសំណាក់ ហើយយុវជនទាំង៥នាក់នោះបាននាំគ្នារំលោភបូកបានសម្រេចគ្រប់គ្នា លុះរយៈពេល៥ថ្ងៃក្រោយមកជនសង្ស័យ២នាក់ត្រូវបាននគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២៣និង៥០នាទី នៅចំណុចផ្ទះសំណាក់មិនចាំឈ្មោះបន្ទប់១០៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ 

 មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ ជនជាតិខ្មែរ(០៦-០៦-២០១១) មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ  ខេត្តកណ្តាល មុខរបរសិស្សថ្នាក់ទី៥។ចំណែកជនសង្ស័យ០៥នាក់មាន ៖

  ១-ឈ្មោះ ម៉ន ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលរកា  សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រ (ឃាត់ខ្លួន)។

  ២-ឈ្មោះ ពិន វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលរកា  សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រ (ឃាត់ខ្លួន)។រីឯជនសង្ស័យ៣នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។

 ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្ដិ សរុបមានគ្នា៨នាក់ ស្រី២នាក់ នៅក្នុងនោះក៏មានជនសង្ស័យ៥នាក់ខាងលើផងដែរ បានណាត់គ្នាមកអង្គុយលេងនៅសួនច្បារមាត់ស្ទឹងដើមមៀន បន្ទាប់មកអ្នកទាំង៨នាក់ក៏បានបបួលគ្នាទៅផឹកស៊ីនៅហាងមួយកន្លែងមានឈ្មោះប្រាសាទនៅខណ្ឌបឹងកេងកង ។លុះផឹកដល់វេលាម៉ោង២៣និង៥០នាទីនាថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៣ ក៏នាំគ្នាឈប់ផឹក ពេលនោះជនរងគ្រោះបានស្រវឹងឡើងទន់ខ្លួន ហើយបាននាំគ្នាជិះចេញពីហាងដើររកផ្ទះសំណាក់ដើម្បីដេក នៅពេលជិះដល់ផ្ទះសំណាក់មួយមិនចាំឈ្មោះស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏បានជួលបន្ទប់ចំនួន២ដេក ដោយមិត្តភក្ដិស្រីម្នាក់ដេកជាមួយបុរសម្នាក់ជាសង្សារ  រីឯជនរងគ្រោះបានដេកបន្ទប់លេខ១០៩ជាមួយជនសង្ស័យទាំងប្រាំនាក់ខាងលើ បន្ទាប់មកជនសង្ស័យទាំង៥នាក់បាននាំគ្នាធ្វើសកម្មភាពចាប់រំលោភបូកទៅជនរងគ្រោះរហូតបានសម្រេចគ្រប់ៗគ្នា លុះព្រឹកឡើងក៏បាននាំគ្នាជិះគេចខ្លួនបាត់អស់ទៅ។លុះមកដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣ ក្រោយទទួលបានពាក្យបណ្តឹងពីឪពុកជនរងគ្រោះរួចមក នគរបាលក្រុងតាខ្មៅបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់យកមកសាកសួរនិងចាត់ការតាមនីតិវិធីតែម្តង។

 តាមការសាកសួរក្រុមជនសង្ស័យបានឆ្លើយថា៖ ពួកគាត់ពិតជាបានផឹកស្រាស្រវឹងហើយនាំគ្នារួមភេទជាមួយជនរងគ្រោះខាងលើ រហូតបានសម្រេចម្នាក់ម្តងៗ ប្រាកដមែន មិនបានចាប់រំលោភនោះទេ។

  បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋានជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕