2023-07-02 11:07
214


ខេត្តបន្ទាយមានជ័យ ៖ នគរបាលស្រុកស្វាយចេក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៣ ម្សិលមិញ បញ្ជូនខ្លួនជនសង្ស័យ ០៣នាក់ មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ។


លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងអធិការរដ្ឋាននគរបាលស្រុកស្វាយចេក សហការជាមួយ កម្លាំងអធិការរដ្ឋាននគរបាលស្រុកថ្មពួក បានធ្វើការបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅចំណុចឡដុតធ្យូងខាងត្បូងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ចំងាយ១.០០០ម៉ែត្រ ឃាត់ខ្លួនបាន០៣នាក់ រត់គេចខ្លួន០១នាក់ ។
លោកអធិការបានបញ្ជាក់ថា៖ ជនសង្ស័យដែលឃាត់ខ្លួនបានមាន៖ ១.ឈ្មោះ រឿង រាក់ ភេទប្រុស អាយុ ២៧ឆ្នាំ ។២.ឈ្មោះ ទាម តូ ភេទប្រុសអាយុ២៣ឆ្នាំ។ ៣.ឈ្មោះ ទាម ជូ ភេទប្រុស អាយុ១៨ឆ្នាំ  អ្នកទាំង០៣នាក់ រស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុក ភ្នំស្រុកជាមួយគ្នា ។
ក្នុងប្រតិបតិ្តការនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន១២ កូនថង់និងកាំភ្លើងកែច្នៃ០២ដើម ។
លោក ជា ស្លូញ បានបញ្ជាក់ថា៖ក្រោយពីឃាត់ខ្លួននិងសាកសួរចម្លើយ ពួកគេបានសារភាពថា ថ្នាំញៀនទាំង១២កូនថង់នេះ គឺជារបស់ឈ្មោះ រី ភេទប្រុស អាយុប្រហែល ៣៧ឆ្នាំរស់នៅ ភូមិពន្លៃ ឃុំ ពន្លៃ ស្រុកភ្នំស្រុក (រត់គេចខ្លួនបាត់) ។ជនសង្ស័យដែលកំពុងរត់គេចខ្លួននេះ សមត្ថិច្ចកំពុងស្រាវជ្រាវ ចាប់ខ្លួនដើម្បីយកមកអនុវត្តតាមនីតិវិធី ៕