2023-04-19 01:04
460

ត្បូងឃ្មុំ៖ មនុស្សប្រុស-ស្រីចំនួន១០នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត០២គ្រឿង បុកគ្នាលើផ្លូវជាហិលេខ១១។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២០និង០៥នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១១ ចន្លោះគីឡូម៉ែត្រ លេខ(៧៧-៧៨) ត្រង់ចំណុចផ្លូវកោង ស្ថិតនៅភូមិ៥៤ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យមនុស្ស ចំនួន ០៧នាក់ របួសធ្ងន់ ស្រី០៣នាក់ និងស្រាល ០៣នាក់ ស្រី០១នាក់។

ក្នុងករណីខាងលើ បង្កដោយរថយន្ត ចំនូន០២គ្រឿង គឺរថយន្តលិចស៊ីស RX300 បុកជាមួយរថយន្តសាំយ៉ុងដឹកអ្នកដំណើរពេញមួយទំហឹង។ ក្រោយពេលកើតហេតុ ត្រូវបាននគរបាលចុះអន្តរាគមន៍ សម្រួលចរាចរណ៍​ និងជួយសង្គ្រោះជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ។ 

បន្ទាប់មន្ត្រីជំនាញធ្វើការវាស់វែងរួចមធ្យោបាយ ទាំងពីរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដើម្បីរងចាំដោះស្រាយតាមនិតិវីធី៕