2023-04-23 08:04
337

ព្រះសីហនុ៖ គិតត្រឹមម៉ោងជាង ៨យប់ថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៣ នេះ ករណីអគ្គិភ័យឆាបឆេះអគារកំពុងសាងសង់មួយកន្លែង នៅអូត្រេះ មិនទាន់គ្រប់គ្រងបាននៅឡើយ។

ករណីនេះ កម្លាំងប្រតិបត្តិការពន្លត់អគ្គិភ័យកំពុងតែអន្តរាគមន៍បាញ់ទឹកពន្លត់អគារកំពុងសាងសង់ដែលឆាបឆេះស្ថិតតាមផ្លូវទៅវត្តអូរត្រេះ តាមផ្លូវអាឡាំងឌឺឡុង ក្រុង-ខេត្តព្រះសីហនុ កំពុងធ្វើបន្តដោយកម្លាំងសមត្ថកិច្ចចម្រុះមកពីគ្រប់អង្គភាព ប៉ុន្តែមិនទាន់ពន្លត់បាននៅឡើយួដោយសារមានស្ថានភាពឆេះខ្លាំង។
 
អភិបាលក្រុងព្រះសីហនុ អំពាវនាវប្រជាពលរដ្ឋដែលពុំមានភារកិច្ច សុំនៅឲ្យឆ្ងាយពីកន្លែងកើតហេតុ ដើម្បីទុកឲ្យសមត្ថកិច្ចងាយស្រួលអន្តរាគមន៌ ចលត័កម្លាំងនិងរថយន្តពន្លត់អគ្គិភយ័ ។
 
តាមសេចក្តីរាយការណ៏បឋមបានឲ្យដឹងថា មានមនុស្សជាច្រើននៅលើអាគារឆេះនេះត្រូវបានជន្លៀសចេញជាបន្តបន្ទាប់ នៅមិនទាន់ដឹងថា មានមនុស្សស្លាប់ និងរងរបួសប៉ុន្មាននាក់នោះទេ៕