2024-03-23 02:03
44

ភ្នំពេញ៖ មន្ដ្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី២៣ ខែមីនា ឆ្នាំ២០២៤នេះថា មន្ត្រីជំនាញផ្នែកម្ហូបអាហារ ក.ប.ប. ប្រចាំតាមបណ្ដាសាខារាជធានី ខេត្ត បន្តការអនុវត្តភារកិច្ចការពារសុវត្ថិភាពផ្នែកម្ហូបអាហារជូនដល់ប្រជាពលរដ្ឋ និងអប់រំជាប្រចាំជូនដល់អាជីវករ។ 
    ជាក់ស្ដែងដើម្បីធានាការពារសិទ្ធិអ្នកប្រើប្រាស់ ការពារផលប្រយោជន៍ធុរកិច្ចជនដែលស្មោះត្រង់តាមរយៈការប្រកួតប្រជែងដោយស្មើភាពនិងអនុលោមភាពតាមច្បាប់ និងការពារសុខុមាលភាពប្រជាពលរដ្ឋ មន្ត្រីជំនាញ ក.ប.ប. ប្រចាំសាខាខេត្តព្រះសីហនុ ,កំពង់ស្ពឺ ,តាកែវ ,ត្បូងឃ្មុំ ,បន្ទាយមានជ័យ ,បាត់ដំបង ,សៀមរាប និងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៤ បានអនុវត្តការងារត្រួតពិនិត្យទំនិញនៅតាមឃ្លាំងស្តុក ផ្ទះលក់និងចែកចាយទំនិញ និងទីផ្សារសំខាន់ៗជាច្រើន ដោយបានរកឃើញ និងដកហូតទំនិញពុំមានអនុលោមភាពចំនួន ១២៩.៧៩គីឡូក្រាម និងនំចំនួន ៤២កំប៉ុង យកមករក្សាទុក ដើម្បីកម្ទេចចោលតាមនីតិវិធី។ ជាមួយគ្នានេះដែរ មន្ត្រីយើងបានរកឃើញភេសជ្ជៈរំលោភបំពានសិទ្ធិផ្តាច់មុខចំនួន ១៣.៥លីត្រ។
   បន្ថែមពីនោះមន្រ្តីជំនាញបានធ្វើការអប់បន្ថែមជូនអាជីវករអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យម្ហូបអាហារ រួមទាំងចែកជូននូវផ្ទាំងរូបភាពអប់រំអំពីសុវត្ថិភាពម្ហូបអាហារជូនដល់អាជីវករ និងបិទនៅតាមទីផ្សារផងដែរ៕