2023-05-15 03:05
318


ភ្នំពេញ៖ កម្លាំងនគរបាលក្រុងបាត់ដំបង រយៈពេលពីរថ្ងៃ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាចំនួន០៦នាក់ក្នុងករណីល្មេីសច្បាប់ពីរផ្សេងគ្នា។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្រ្តីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣។ 


របាយការណ៍ដដែលបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី១២និង១៣ខែឧសភា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការបង្រ្កាបនិងឃាត់ខ្លួនជនសង័្សយចំនួន០២ករណីផ្សេងគ្នានិងឃាត់ខ្លួនមនុស្សចំនួន០៦នាក់គឺ៖
ករណីទី១ បានធ្វេីឡេីងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យចំនួន០៣នាក់
១-ឈ្មោះ ស្មី ផៃយ៉ា ហៅដា ភេទប្រុស អាយុ១៨ ឆ្នាំមានទីលំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង។ 
២-ឈ្មោះ បួន សុជា ភេទប្រុស អា យុ ២៨ឆ្នាំ មានទីលំនៅ ភូមិអន្លង់មាន ឃុំដូនបា ស្រុកកោះក្រឡ ខេត្តបាត់ដំបង។ 
៣-ឈ្មោះ រ៉ាម ឈិត ភេទប្រុស អា យុ ៣៣ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង។ 
ក្នុងករណីលួចដោយមានស្ថានទម្ងន់ទោស(វាយយកម៉ូតូ) នៅចំណុចក្រុមទី០២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ដែលមានជនរងគ្រោះឈ្មោះ សេក សៀវមុិញ  ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ សេក វុធថន ភេទប្រុស អា   យុ ៣៧ ឆ្នាំមានទីលំនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតា ឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ចំណែកសម្ភារដកហូត៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២ ២ពាក់ ស្លាកលេខបាត់ដំបង 1AT-9077 ដែលមានលេខតួនិងលេខម៉ាស៊ីន 6172534។
ដោយឡែកកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញបានបង្រ្កាបករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ)យកទៅបាត់ ដោយឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់គឺ៖
១-ឈ្មោះ ស្មី ផៃយ៉ា ហៅដា ភេទប្រុ ស អាយុ១៨ ឆ្នាំមានទីលំនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង។
២ -ឈ្មោះ បួន សុជា ភេទប្រុស អា យុ ២៨ឆ្នាំ មានទីលំនៅ ភូមិអន្លង់មាន ឃុំដូនបា ស្រុកកោះក្រឡ ខេត្តបាត់ដំបង។
៣-ឈ្មោះ រ៉ាម ឈិត ភេទប្រុស អា យុ ៣៣ឆ្នាំ មានទីលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង។
ចំណែកសម្ភារដកហូត៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១ ២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២០ ពាក់ស្លាកលេខបាត់ដំបង 1AK-9323 ដែលមានលេខតួនិងលេខម៉ាស៊ីន 5761512។
ដែលករណីនេះកេីតឡេីងកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ ដោយមានជនរងគ្រោះឈ្មោះ ម៉ៅ ឆក  ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិកំពង់ចែង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ករណីដែលជនសង័្សយខាងលេីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) នៅចំណុចក្រុម០២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងជិះយកទៅបាត់មិនព្រមប្រគល់ជូនម្ចាស់វិញ ។ 
បច្ចុប្បន្ននៅថ្ងៃចន្ទទី១៥ ខែឧសភានេះ ជនសង្ស័យទាំងអស់នោះ ត្រូវបានកម្លាំងនគរបាលជំនាញខេត្ត កំពុងអនុវត្តបន្តតាមនីតិវិធីច្បាប់ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាម៕