2024-01-29 02:01
106

(កំពត)៖  នាថ្ងៃទី ២៩ ខែមករាឆ្នាំ២០២៤នេះ លោក ង៉ែត សុផល អភិបាលរងស្រកកំពង់ត្រាចបានលើកឡើងឲ្យដឹងថាដោយសារមានការយកចិត្តទុកដាក់ពីរាជរដ្ឋពិបាលក្រសួងពាក់ព័ន្ធនានាជាពិសេសនោះក្រោមការដឹកនាំចង្អុលបង្ហាញពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានជួយស្តារប្រឡាយដែលផ្លូវទឹកពីរព្រែកអន្សាពីស្រុកបន្ទាយមាសដើម្បីយកមកចែកជូនប្រជាកសិករនៅក្នុងស្រុកកំពង់ត្រាចដែលប្រជាកសិកទើបនឹងធ្វើស្រែរដូវប្រាំងស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិកនៅដើមរដូវបាននាពេលនេះ។

លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាចបានបញ្ជាក់ឱ្យដឹងថា ស្រូវរដូវប្រាំងនិងដើមរដូវឆ្នាំ២០២៤នេះ ប្រជាពលកសិករអនុវត្តធ្វើស្រូវរដូវប្រាំងបានជាង២ពាន់ហិកតា មានឃុំចំនួន ៦ នៅក្នុងស្រុកកំពង់ត្រាចដោយសារមានអាកាសធាតុគ្មានភ្លៀងកក់ខែ កត្តាក្តៅខ្លាំង ធ្វើឱ្យដំណាំស្រូវរដូវប្រាំងក្នុងឃុំចំនួនពីរបានជួបនិងកង្វះទឹក ប៉ុន្តែក្រោយពេលមានការចូលរួមអន្តរគមន៍ពីមន្ទីរជំនាញពាក់ព័ន្ធ មកដល់ពេលនេះ អាជ្ញាធរស្រុកអស់ក្តីបារម្ភរឿងបញ្ហាកង្វះទឹកស្រោចស្រពទៀតហើយ។

លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាចបានបញ្ជាក់បន្តថា បើតាមផែកការលើផ្ទៃដីដែលប្រជាកសិកដែលបានបង្កបង្កើនផលធ្វើស្រូវរដូវប្រាំងមានចំនួន ១ ៣០០ហិកតា គ្រប់ដណ្តប់លើឃុំចំនួន៦ដែលជាប់ប្រព័ន្ធស្រោចស្រព  ប៉ុន្តែការអនុវត្តជាក់ស្តែងបានដល់រហូត២ ៣៩២ហិកតា ស្មើ១៨៤%នៃផែនការ។

លោក ង៉ែត សិផលអភិបាលរងស្រុកបានបន្តឱ្យដឹងទៀតថា ដោយសារកត្តាអាកាសធាតុ ក្តៅហួតហែង គ្មានភ្លៀងកក់ខែ ធ្វើឲ្យទឹកក្នុងប្រឡាយរីងស្ងួត ហើយដំណាំស្រូវប្រាំងនៅក្នុងឃុំចំនួន២ប្រឈមនឹងកង្វះខាតទឹកស្រោចស្រព។

ប៉ុន្តែក្រោមការយកចិត្តទុកដាក់ ពីឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានចុះសិក្សាវាយតម្លៃ និងធ្វើការបូមទឹកជូនប្រជាពលរដ្ឋសង្គ្រោះដំណាំស្រូវប្រាំងបានទាន់ពេលវេលា។ លោកបានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ អាជ្ញាធរអស់ក្តីបារម្ភរឿងកង្វះទឹកក្នុងប្រឡាយដើម្បីឲ្យពលរដ្ឋបូមស្រោចស្រពបន្តដាក់ស្រែងប្រាំងទៀតហើយ។

លោកថាទោះយ៉ាងណាក៏ដោយដើម្បីរក្សាប្រភពទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការចិញ្ចឹមសត្វ ក្នុងករណីដែលគ្មានភ្លៀងកក់ខែនាពេលខាងមុខនេះ មន្ទីរជំនាញធនធានទឹក និងឧតុនិយម ស្នើសុំឲ្យពលរដ្ឋកាត់បន្ថយការធ្វើស្រូវប្រាំងលើកទី២  ពិសេសតំបន់នៅឆ្ងាញពីប្រភេពទឹក។(សឹង រ៉ាត់)