2023-07-17 11:07
436

កណ្តាល៖ បន្ទាប់ពីស្ត្រីម្នាក់ឈ្មោះ យ៉ែម ផល្លា ជាម្ដាយក្មេករបស់កូនប្រសារឈ្មោះ យិន បូរ័ត្ន បានប្រាប់អ្នកសារព័ត៌មានថា សារកូនប្រសាររបស់គាត់ឈ្មោះ យិន បូរ័ត្ន ដែលតែងតែអុកឡុក ឌៀមដាម ជេរប្រមាថមកដល់រូបគាត់ សឹងតែរាល់ថ្ងៃ រាល់ពេលដែលស្រវឹង ជាហេតុធ្វើឲ្យគាត់មានការភ័យខ្លាចខ្លាំងណាស់ និងបានទាញយកធុងទឹកកកដែលមានចាប់ហួយនៅក្នុងនឹង បោកកំទេច ហើយទាញយកម៉ូតូអស់១គ្រឿងចេញពីផ្ទះរបស់គាត់ទៅបាត់ថែមទៀតនោះ និងផ្តឹតចោទលោកថាបានចាប់អោប និងលួចមើលងូតទឹក ជារឿងមិនពិត មានចេតនា បង្ករឱ្យមានការយល់ច្រឡំលើរូបលោកប៉ះពាល់កេរ្តិ៍ឈ្មោះរបស់លោក យ៉ាងធ្ងន់ធ្ងរ។

 នៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៣ លោក យិន បូរ័ត្ន បានប្រាប់បណ្តាញសារព័ត៌មាន អង្គស្នួល ប៉ុស្តិ៍ ឲ្យដឹងថា គាត់ជាម្ដាយក្មេករបស់លោក ហើយរស់នៅតែជាមួយលោកទេ តែកាលពីថ្ងៃទី២៧ ខែ០៣ ម្ដាយក្មេករបស់លោកបានហៅប្រពន្ធលោកទៅលេងផ្ទះ ដោយផ្ទះម៉ែក្មេក និងផ្ទះលោកប្រហែលជា៤០ម៉ែត្រពីគ្នាទេ ប៉ុន្តែថ្ងៃទី២៧ហ្នឹង ប្រពន្ធរបស់លោកទៅហើយ មិនបានមកផ្ទះវិញទេ រហូតដល់ថ្ងៃទី០៥ ខែ០៤បានចេញពីផ្ទះម៉ែគាត់ដោយមានគំនិតពីម៉ែគាត់ចង់បំបែកប្រពន្ធពីលោក។

 លោក យិន បូរ័ត្ន បានបន្តថា នៅចន្លោះថ្ងៃទី២៧ខែ០៣ដល់ថ្ងៃទី០៥ ខែ០៤ ម៉ែរបស់ប្រពន្ធលោកបានសម្លុតប្រពន្ធលោកឲ្យទៅដាក់ពាក្យប្ដឹងនៅតុលាការលែងលះលោក។ ប្រពន្ធរបស់លោកព្រោះតែមានគំនាបពីម្ដាយរបស់គាត់បានទៅដាក់ពាក្យបណ្ដឹង ដោយសារតែគាត់បានជំពាក់លុយគេច្រើនពេក ដោយសារគាត់ឃើញលោកបានទិញគ្រឿងអលង្ការ ឱ្យប្រពន្ធរបស់លោកជិត៧០០០ដុល្លារ ព្រោះគាត់ចង់បំបែកបំបាក់ដើម្បីយកគ្រឿងអលង្ការលក់សងគេ។

 លោក យិន បូរ័ត្ន បានបន្តថា ដោយសារតែមានការញុះញង់ពីម្ដាយក្មេក ហើយម្ដាយក្មេកលោកបានឲ្យប្រពន្ធលោកចាកចេញពីលោកតាំងពីថ្ងៃទី០៥ ខែ០៤ ។លោកបានបដិសេធថា លោកអត់បានវ៉ៃកម្ទេចកម្ទីទេ ហើយប្រពន្ធរបស់លោកអត់បានប្ដឹងលោកទេ។រឿងប្រពន្ធលោកប្ដឹងលោកទៅតុលាការដោយសារមានសម្ពាធពីម្ដាយរបស់គាត់ គឺប្រពន្ធលោកដោយយល់ឃើញថា អយុត្តិធម៌ចំពោះប្ដីពេក តុលាការបានចេញដីកាកោះអញ្ជើញគាត់ឱ្យទៅ តែគាត់អត់បានទៅទេ លើកទី១ រហូតដល់ថ្ងៃទី១៥ ខែ០៥ កោះម្ដងទៀតក៏ប្រពន្ធរបស់លោកអត់ចូលទៀត។

 លោកបន្តថា ដោយសារតែម្ដាយក្មេកលោកជំពាក់បំណុលគេច្រើនពេក ហើយឃើញប្រពន្ធលោកស្លូតបូតពេក ហើយឃើញលោកស្រឡាញ់ប្រពន្ធពេក បង្កើតគំនិត ចង់ធ្វើយ៉ាងម៉េច ដើម្បីបានលុយពីលោកយកទៅសងគេ។ នេះជាការអះអាងរបស់លោក យិន បូរ័ត្ន។

 លោកបន្តថា ម្ដាយក្មេកលោកបានប្រាប់លោកតាំងពីខែ១ ថាគាត់ជំពាក់លុយគេ២០០០ ហើយលោកក៏ឲ្យលុយ២០០០ទៅសងគេ រហូតមកទល់ពេលនេះ គាត់សុំខ្ចីតែ១ខែ តែអត់ទាន់បានសងលោកផង សូម្បី១រៀលលុយខ្មែរ។

 លោក យិន បូរ័ត្ន បញ្ជាក់ថា ម៉ូតូ១គ្រឿង លោកបានអោយ ទៅម្តាយក្មេក វិញហើយ រូបលោកសុំចិត្តម្តាយក្មេក ល្មមឈប់ជិះម៉ូតូទៅរកគ្រូបំបែកបំបាកខ្ញុំនិងធ្វើខ្ញុំឲ្យងាប់ លោកឲ្យម៉ូតូជិះគឺដើម្បីដឹកស្រាបៀរ ដឹកឥវ៉ាន់មកលក់ដូរនៅផ្ទះ មិនមែនឲ្យគាត់យកទៅរកគ្រូបំបែកបំបាក់គ្រួសារគាត់ឡើយ។

 ពាក់ពន្ធ័និងម្តាយក្មេក ដាក់ពាក់បណ្តឹងទៅកាន់សាលាដំបូងខេត្តកណ្តាល ជាសិទ្ធរបស់គាត់ តែលោក យិន បូរត្ន័ បានប្រាប់ថារូបលោកមិនផ្តឹងម្តាយក្មេកគាត់ឡើយ ដោយយល់ថា គាត់ស្រលាញ់កូនស្រីរបស់គាត់ បើផ្តឹងបកម្តាយក្មេកវិញស្មើ រូបលោក ចែកផ្លូវគ្នាជាមួយប្រពន្ធ ។