2023-09-30 01:09
208

សិង្ហបុរី៖ សម្រាប់ការបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE Championship របស់កីឡាការិនីជឺជីតស៊ូ កម្ពុជា ខាន់ ចេសា ខកខានឱកាសដណ្ដើមខ្សែក្រវាត់ពិភពលោក ONE Atomweight បន្ទាប់ពីចាញ់ពិន្ទុមិនឯកច្ឆន្ទក្រោមថ្វីដៃកីឡាការិនីជើងខ្លាំងអាមេរិក Danielle Kelly នៅព្រឹកថ្ងៃសៅរ៍ក្នុងកម្មវិធី ONE Fight Night 14 នៅប្រទេសសិង្ហបុរី។ 

មុនការប្រកួតឈានមកដល់កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា នៅតែមាន ទំនុកយ៉ាងខ្លាំងក្នុងការយកឈ្នះកីឡាការិនីអាមេរិក Danielle Kelly ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជំនាញឃ្លេពិភពលោកនៅសង្វៀន ONE Championship នៅព្រឹកសៅរ៍ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេស សិង្ហបុរី ប៉ុន្តែក្តីរំពឹងទុករបស់កីឡាការិនីរូបនេះ ត្រូវបានបរាជ័យ។ 

សូមជ្រាបថា កាលពីថ្ងៃសុក្រ ទី២៩កញ្ញាម្សិមិញ ខាន់ ចេសា និយាយថា៖ «ខ្ញុំមានទំនុកចិត្តចំពោះការប្រកួតថ្ងៃស្អែកនេះ ដោយសារខ្ញុំធ្លាប់យកឈ្នះ Danielle ម្តងហើយ។ ខ្ញុំជឿជាក់ ពីព្រោះ ខ្ញុំបានហ្វឹក ហាត់នៅក្លិបជឺជីតស៊ូមួយដ៏ល្អ មានគ្រូបង្វឹកល្អ។ ខ្ញុំបានត្រៀមខ្លួនរួចហើយសម្រាប់ការប្រកួតនេះ»។ 

ក្រោយការប្រកួតយ៉ាងស្វិតស្វាញរវាងកីឡាការិនីជឺជីតស៊ូ កម្ពុជា ខាន់ ចេសា ជាមួយកីឡាការិនីជើងខ្លាំងអាមេរិក Danielle Kelly នៅព្រឹកថ្ងៃសៅរ៍ ទី៣០ កញ្ញានេះ ក្នុងកម្មវិធី ONE Fight Night 14 នៅប្រទេសសិង្ហបុរី នាងបានបាត់បង់ឱកាសដោយចាញពិន្ទុកីឡាការិនីអាមេរិក៕