2023-05-19 10:05
376


កំពង់ស្ពឺ៖ រថយន្តសេរីទំនើបមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ នៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ៥១ ត្រង់ចំណុចភូមិក្រាំងពន្លៃ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ៣និង៥៧
នាទីទាបភ្លឺថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះ។ 


នគរបាលផ្នែកចរាចរណ៍ស្រុកភ្នំស្រួច បានឲ្យដឹងថា រថយន្តមួយគ្រឿង ម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-8878 បើកបរដោយឈ្មោះ ដឹប សារ៉េត ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរពីទិសខាងកើតទៅទិសខាងលិចើកបរមកដល់ចំណុចខាងលើរថយន្តក៏ឆាបឆេះតែម្តងបណ្តាលឲ្យខូចខាតទាំងស្រុងមិនមានអ្នករងរបួសនោះទេ។ 
ក្រោយពេលកើតហេតុ ក្រុមអត្តរាគមសង្គ្រោះរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿន បានចេញជួយបាញ់ទឹកពន្លត់ ប៉ុន្តែយឺតពេលរថយន្តត្រូវបានអគ្គិភ័យឆាបឆេះសល់តែគ្រោងឆ្អឹង។ 
បច្ចុប្បន្ន សពរថយន្តម៉ាកអូឌី ដែលឆេះគ្មានសល់ ត្រូវក្រុមហ៊ុនល្បឿនលឿន ស្ទូចយកមករក្សាទុកនៅស្នាក់ការ K26 កំពង់ស្ពឺកើត ដើម្បីចាត់ការតាមនីតិវិធី៕