2024-02-13 12:02
73

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌអធិការនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកងកម្លាំងចេញល្បាត ដើម្បីការពារ                  សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏បានប្រទះឃើញសិស្សសាលាមួយចំនួនបាននាំគ្នាអង្គុយលេងនៅតាមតូបលក់ភេសជ្ជៈ កន្លែងបុកប៊ីយ៉ា និងកន្លែងប្រមូលផ្ដុំ នៅក្រៅសាលា ខណៈនោះសមត្ថកិច្ចក៏បានហៅមក អប់រំណែនាំកុំឱ្យគេចម៉ោងរៀនសូត្រ ជៀសវាងប្រព្រឹត្តទង្វើខុសឆ្គងផ្សេងៗនៅក្នុងសង្គមជាដើម ។ 

លោក អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា: លោកបានដឹកនាំកងកម្លាំង ចេញល្បាតចល័ត ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ហើយបានចុះអប់រំណែនាំសិស្សសាលាដែលអង្គុយលេងនៅតាមតូបលក់ភេសជ្ជៈ កន្លែងបុកប៊ីយ៉ា និងកន្លែងប្រមូលផ្ផ្ដុំគ្នានៅក្រៅសាលាកុំឱ្យគេចម៉ោងរៀន និងត្រូវខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ ដើម្បីសង្គមជាតិ ដើម្បីគ្រួសារ និងដើម្បីអនាគតខ្លួនឯងផងដែរ ។ 

ទន្ទឹមនិងនោះលោកក៏បានអំពាវនាវដល់អាណាព្យាបាលសិស្សានុសិស្សទាំងអស់ ត្រូវតាមដានកូនចៅរបស់ខ្លួន ជៀសវាងកូនចៅមិនចូលរៀនគេចសាលា ហើយប្រមូលផ្តុំគ្នាប្រព្រឹត្តទង្វើ ផ្តេសផ្តាសផ្សេងៗដែលសង្គមជាតោស្អប់ខ្ពើម និងមានទោសទ័ណ្ឌថែមទៀតផង។ 

ជាពិសេសក៏បានអំពាវនាវដល់ប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រ កុំប្រមូលផ្តុំគ្នាបង្កើតបងធំបងតូច ក្មេងទំនើង ដែលបង្កបញ្ហាអសន្តិសុខក្នុងសង្គម  ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ ដើម្បីឱ្យក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនឡើងថែមទៀត៕