2023-07-11 03:07
170

ខេត្តកំពង់ចាម៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៦និង១០នាទី ព្រឹក មានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ និងគ្រឿងសម្អាងការ រួមទាំងសម្ភារប្រើ ប្រាស់មួយចំនួន ត្រូវឆេះអស់ទាំងស្រុង ។

ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ភឿន ភាន់ ភេទប្រុស អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ សុខ ភា អាយុ៤៣ឆ្នាំ រស់នៅភូមិសង្កែពង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

    ក្រោយពីទទួលបានដំណឹងភ្លាមលោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃបានដឹកនាំកម្លាំងអន្តរាគមន៍ កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃចំនួន០១គ្រឿង ចុះទៅដល់កន្លែងកើត ហេតុធ្វើការអន្តរាគមន៍ និងសហការជាមួយប្រជាពលរដ្ឋបាញ់ពន្លត់បាន 

ទ្រព្យសម្បត្តិនិងសម្ភារៈមួយចំនួនត្រូវបានខូចខាតរួមមាន:

១-ផ្ទះថ្មឈើខាងលើប្រក់ក្បឿង ទំហំ៨ ម៉ែត្រ× ១២ម៉ែត្រឆេះអស់ទាំងស្រុង

២-គ្រឿងសម្អាងការតម្លៃ(២០.០០០ដុល្លារ)

៣-ស្រូវចំនួន ០២ការុងធំ,ខោអាវ,ទូទឹកកក 

៤-ម៉ាស៊ីនថតរូបមួយគ្រឿងតម្លៃ(១០.០០០ដុល្លារ), ទូរស័ព្ទដៃមួយគ្រឿងតម្លៃ ៥០០ដុល្លារ

៥-តុកៅអីសម្អាងការតម្លៃ(៤.០០០ដុល្លារ) និងសម្ភារមួយចំនួនទៀត ។   

    មន្ត្រីមានសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យដ៏កំណាចខាងលើនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអណ្ដាតភ្លើងឆាបឆេះឡើង ៕