2023-05-09 01:05
380

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសរសេរ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នេះថា «កីឡា គឺលើសពីភាពឈ្នះ និងចាញ់»។ យោងតាមហ្វេសប៊ុកផេក Royal du Cambode បានសរសេរថា «កីឡា គឺលើសពីភាពឈ្នះ និងចាញ់» អមដោយរូបថតកីឡាការិនីឈ្មោះ បូ សំណាង របស់កម្ពុជាបានប្រឹងប្រែងជម្នះរហូតទៅដល់គោលដៅក្នុងចម្ងាយ៥០០០ម៉ែត្រ ក្រោមដំណក់ទឹកភ្លៀង លាយឡំខ្យល់កន្រ្តាក់ ផ្គរ រន្ទះ ទោះមិនទទួលបានជ័យជម្នះក៏នាងមិនបោះបង់ចោលការប្រកួតរត់ហូតដល់ទីចុងក្រោយគេ។ យោងតាមគណនីហ្វេសប៊ុកផេក Royal du Cambode បានសរសេរថា បានសរសេរទៀតថា «កីឡា មិនបានសំដៅទៅលើតែសេចក្តីឈ្នះចាញ់ចំពោះគូរប្រកួតនោះទេ ខ្លឹមសារបំផុតរបស់អត្តពលិក គឺការបង្ហាញឲ្យឃើញនូវសេចក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯងចំពោះបញ្ហាដែលកំពុងប្រឈម ស្តែងឲ្យឃើញនូវចំណុចពិសេសរបស់យើងទៅកាន់ពិភពខាងក្រៅ មួយជំហាននៃការខិតខំប្រឹងប្រែង គឺមួយជំហានខិតទៅរកភាពជោគជ័យ»។ ក្នុងគណនីហ្វេសប៊ុកផេក Royal du Cambode បានសរសេរទៀតថា «ប្រជាជនកម្ពុជាគ្រប់រូបមានមោទនភាពយ៉ាងក្រៃលែងចំពោះ អត្តពលិក តំណាងដល់កម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងស្វែងរកមេដាយជូនជាតិ ហើយរក្សាបានជូនកម្ពុជានូវចំណាត់ថ្នាក់ទី១ នៃប្រទេសទទួលបានមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាសុីហ្គេមលើកទី៣២។ យើងនៅទីនេះគាំទ្រអ្នក មិនថាជ័យជំនះ ឫបរាជ័យ»។ សូមជម្រាបថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅលើបណ្ដាញទំនាក់ទំនងសង្គម មានអារម្មណ៍រំជើបរជួល និងបង្ហូរទឹកភ្នែក សូម្បីតែទេវតាក៍ទប់ចិត្តមិនបានដែរបន្ទាប់ពីឃើញ កីឡាការិនី «បូ សំណាង » របស់កម្ពុជាប្រឹងប្រែងជម្នះរហូតទៅដល់គោលដៅក្នុងចម្ងាយ៥០០០ម៉ែត្រ ក្រោមដំណក់ទឹកភ្លៀង លាយឡំខ្យល់កន្រ្តាក់ ផ្គរ រន្ទះ ។ រូបគួរឲ្យចាប់អារម្មណ៍របស់កីឡាការិនី បូ សំណាង ត្រូវបានសារព័ត៌មានបរទេស និងក្នុងស្រុកជាច្រើន យកទៅចុះផ្សាយ និងកោតសរសើវីរៈភាព អំពីភាពអង់អាច ការតស៊ូ អំណត់ ព្យាយាម របស់កីឡាការិនីរូបនេះ រត់រហូតដល់គោលដៅ ទោះចាញ់ក៏ដោយ ក៏នាងមិនបោះបង់ពីការរត់ ឬបញ្ឈប់កណ្តាលទីឡើយ។ សូមបញ្ជាក់ថា កីឡាការិនី បូ សំណាង រត់ក្នុងចម្ងាយ៥០០០ម៉ែត្រ ក្រោមដំណក់ទឹកភ្លៀង លាយឡំខ្យល់កន្រ្តាក់ ផ្គរ រន្ទះ រត់មកដល់ទីក្រោយគេ និងលើកទង់ជាតិកម្ពុជា ទាំងទឹកភ្នែក ពេលមេឃ កំពុងភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ខ្លាំងទោះបីមិនទទួលបានជ័យជន្នះ ប៉ុន្តែបានឆក់យកបេះដូងអ្នកគាំទ្ររំជួលចិត្តបំផុត៕