2023-08-01 06:08
177


ភ្នំពេញ៖   កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១ខែសីហា ឆ្នាំ២០២៣ស្ត្រីជាប្រពន្ធដេកឱបប្តីមួយយប់ពេលទៀបភ្លឺដឹងខ្លួនស្រាប់តែអង្រួនប្តីទើបដឹងថាប្តីស្លាប់បាត់ បង្កការភ្ញាក់ផ្អើល  នៅបន្ទប់ជួលក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ 


   ជនរងគ្រោះឈ្មោះ សន សុថេង ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ 
តាមប្រភពពីប្រពន្ធឈ្មោះ វិន សុភាព អាយុ៣៥ឆ្នាំ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីហូបបាយជុំគ្នារួចក៏សម្រាកលង់លក់អស់ទៅ។ លុះមកដល់វេលាម៉ោង៣ទៀបភ្លឺខណៈដឹងខ្លួនក៏អង្រួនប្តីទើបដឹងថាប្តីស្លាប់បាត់ទៅហើយ។ 
   បន្ទាប់មកទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរួចប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕