2024-03-27 01:03
36

ខេត្តព្រះសីហនុ៖ បុរស៣នាក់ដែលគេដឹងថា ជាកម្មកររោងចក្របានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូបុកគ្នា បណ្ដាលឱ្យស្លាប់២នាក់នៅនឹងកន្លែង និងរងរបួសធ្ងន់ម្នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅលើដងផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ១៧៥-១៧៦ ក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង២២និង១៥នាទីយប់ថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤។

យោងតាមរបាយការណ៍របស់ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូបញ្ច្រាសទិសគ្នាហើយបុកគ្នា ពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូទាំងពីរបានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ចំពោះអ្នករួមដំណើម្នាក់បានរងរបួសធ្ងន់។

ជនរងគ្រោះស្លាប់មានឈ្មោះ ឆុង ឆេត ភេទប្រុស អាយុ៣៧ឆ្នាំ អ្នកបើកបរម៉ូតូទី១បានស្លាប់នៅនឹងកន្លែង, ទី២-ឈ្មោះ គក ហៀង ភេទប្រុស អ្នកបើកបរម៉ូតូទី២ បានស្លាប់នៅនឹងកន្លែងកើតហេតុកំពុងស្វែងរកសាច់ញាតិ , ចំពោះអ្នករួមដំណើរម្នាក់រងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។

ចំពោះវត្ថុតាងម៉ូតូ២គ្រឿងត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ជាបណ្តោះអាសន្ន រង់ចាំបន្តនីតិវិធី។ 
គួរបញ្ជាក់ថា កម្មកររោងចក្រទាំង៣នាក់នោះបានស្នាក់នៅផ្ទះជួលក្នុងកន្លែងកើតហេតុខាងលើ ។
សាកសពសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕