2023-07-23 01:07
310

ត្បូងឃ្មុំ៖ បុរសម្នាក់ដែលបានចូលទៅបោះឆ្នោត តែមិនព្រមជ្រលក់ដៃក្នុងទឹកខ្មៅ ក្នុងការិយាល័យបោះឆ្នោតលេខ ០៣០៣ បឋមសិក្សាក្បាលស្នែង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំ បានអះអាងថា ដើមឡើយបុរសឈ្មោះ ឃ្លី ភ័ក្រ បានមកបោះឆ្នោតដូចប្រជាពលរដ្ឋធម្មតា ប៉ុន្ដែពេលបោះឆ្នោតរួចបុគ្គលរូបនេះ មិនព្រមជ្រលក់ដៃក្នុងកំប៉ុងទឹកខ្មៅនោះទេ។ 

ភ្លាមៗ ក្រោយឃើញបាតុភាពនេះ មន្ដ្ រីគ.ក.ប សហការជាមួយកម្លាំងសមត្ថកិច្ចការពារសន្តិសុខនៅការិយាល័យបោះឆ្នោត បានធ្វើការឃាត់ខ្លួនតែម្ដង៕