2024-02-21 08:02
63

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកព្រូស មួយគ្រឿងក្នុងល្បឿនលឿនមកដល់ផ្លូវបំបែកជាបួនបានជ្រុលទៅបុករថយន្តម៉ាកស៊ីណាខណៈបើកឆ្លងផ្លូវ ចំពាក់កណ្ដាលពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២៤ ត្រង់ចំណុចឥឡូវ ២៩១កាយនិងផ្លូវ ៦១៤សង្កាត់បង្កក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ពេលមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-5666 បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរជាមួយ ជាច្រើននាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ ៦១៤ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបើកឆ្លងផ្លូវខណះនោះ  ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-4697បើកបរ តាមបណ្តោយផ្លូវ២៩១ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនបាន ជ្រុលទៅបុករថយន្តស៊ីណា ចំពាក់កណ្តាលពែញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អដែលមិនមានអ្នករងរបួស ។
   ក្រោយកើតហេតុ ភាគីទាំងសងខាងបានធ្វើការចរចាសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្តង ។