2023-05-10 02:05
477


ភ្នំពេញ៖ កីឡាការិនី ប៊ូ សំណាង ដែលជាអត្តពលិករត់ចំងាយ៥០០០ម៉ែត្រ របស់កម្ពុជាដែលកំពុងផ្ទុះការចាប់អារម្មណ៍ពីសំមហាជនទាំងក្នុង និងបរទេសទោះបីកីឡាការិនីរូបនេះ មិនទទួលជ័យជន្នះយ៉ាងណាក្តី ប៉ុន្តែនាងបានព្យាយាមរត់កាត់ភ្លៀង ផ្គររន្ទះ ខ្សល់កន្ត្រាក់រហូតដល់ទី។ 


ដោយឃើញនូវវីរភាពប្រឹងប្រែង តស៊ូរបស់កីឡាការិនី ប៊ូ សំណាង នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជួយឧប្ថម្ភនូវទឹកប្រាក់ ចំនួន១ម៉ឺនដុល្លារជាការលើកទឹកចិត្ត។ 
សម្តេចតេជោ ហ៊ុន សែន បានសរសេរសារយ៉ាងដូច្នេះថា "បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីតែខ្ញុំក៍នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេមលើកទី៣២ នៅកម្ពុជាយើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាការិនី ប៊ូ សំណាងរត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៍ដោយ"។ 
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្ថែមទៀតថា "ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ខ្ញុំ និងភរិយាសូមជួយឧបត្ថម្ភ១មុឺនដុល្លារ (10,000$)"។ 
ជាចុងក្រោសម្តេចតេជោ ហ៊ុន សែន នាយកេដ្ឋមន្ត្រីកម្ពុជា បានឲ្យឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់ សម្តេចតេជោ យកថវិការជូនកីឡាការិនី ប៊ូ សំណាងដោយផ្ទាល់ដៃ៕