2023-09-30 03:09
220

ស្ទឹងត្រែង៖ ប្រជាពលរដ្ឋ រស់ក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង ស្នើរដល់អាជ្ញាធរពាក់ព័ន្ធជួយសម្រួលផ្លូវគ្រោះក្រហមមួយខ្សែដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងជាច្រើនខែមកហើយពិបាកក្នុងការធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារលក់ផងដែរ។

  ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលំមូយខ្សែនេះបាននិយាយថា ផ្លូវនៅមុខផ្ទះរបស់ពួក គាត់នេះរងការខូចខាតជាច្រើនខែមកហើយក្នុងនោះមានកន្លែងខ្លះជ្រៅ កន្លែងខ្លះទៀតរាក់ ធ្វើឱ្យពិបាកក្នុងការធ្វើដំ ណើរនិងដឹកជញ្ជូនផលដំណាំផ្សេងៗ ពោលគឺ សូម្បីតែស្ពាន ឈើមួយកន្លែងនៅកណ្តាលភូមិមួយនេះ ក៍ចាស់ទ្រុទទ្រោមទៀត នៅពេលជិះម៉ូតូ រថយន្តបើកបរឆ្លងកាត់លើស្ពានម្តងៗ ធ្វើឱ្យញ័ររញ្ជួយគួរឱ្យភ័យខ្លាច។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា ស្ពានឈើចាស់ទ្រុឌទ្រោម ស្ថិតភូមិរំដេង ប្រវែងប្រហែលជាង ៤០ ម៉ែត្រ ទទឹង ៤ម៉ែត្រកន្លះ) ត្រូវបានប្រជាពលរដ្ឋថា «សាងសង់អស់រយៈពេលបួនទៅប្រាំឆ្នាំមកហើយដោយសារតែមានរថយន្តធុនធំបើកធ្វើឲ្យស្ពាននេះមានការទ្រុឌទ្រោមយ៉ាងខ្លាំង»។

ប្រជាពលរដ្ឋ បានបន្តទៀតថា បន្ទាប់ពីស្ពានបាក់ទ្រុតទ្រោមមកខាងកម្លាំងអាជ្ញាធរមូលដ្ឋាន បានធ្វើខ្លោងទ្វារការពារហាម ឃាត់រថយន្តធំៗដែលដឹកដំឡូងមីឆ្លងកាត់លើស្ពាននេះ។ ទោះបីការពារធ្វើខ្លោងទ្វារទប់ស្កាត់រថយន្តខ្នាតធំទាំងនោះ យ៉ាងណាក៍ដោយ ស្ពានឈើក្នុងភូមិរំដេងមួយកន្លែងនេះ គឺបានបាក់ស្រុតចុះរួចទៅហើយ ព្រោះថាជាច្រើនឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋក៍ដូចអាជ្ញាធរមូដ្ឋានក៍បាននាំគ្នាជួសជុលស្ពាននេះជាច្រើនលើកជាច្រើនសារមកហើយដែរ រហូតមកដល់ពេលនេះ គឺនៅមិនទាន់ឃើញធ្វើថ្មីនៅឡើយ ។

ពួកគាត់ទទូចសំណូមដល់កោកអភិបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តសឹ្ទងត្រែង សូមមេត្តាជួយពន្លឿនធ្វើផ្លូវ និងស្ពានដែលរងការខូចខាតខាងលើនោះផងដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផលដំណាំផ្សេ ងៗទៅកាន់ទីផ្សារលក់ ព្រោះថាឥឡូវនេះកំពុងតែជួបការលំបាកទាំងការធ្វើដំណើរ ទាំងការឆ្លងកាត់លើស្ពាននេះម្តងៗ ធ្វើឱ្យរំជួ យញ័ររន្ធត់ខ្លាចតែបាក់ស្ពាននោះទេ។
     
ពាក់ព័ន្ធ និងផ្លូវស្ពានដែលរងការខូចខាតនៅភូមិ-ឃុំនេះ លោកមេឃុំចំការលើមិនអាចសុំការពន្យល់បានទេចូលជាច្រើនដងតែគ្មានអ្នកលើក។
ដោយឡែកលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសឹ្ទងត្រែង មិនសុំការបំភ្លឺពីបញ្ហាផ្លូវដែលរងការខូចខាតនេះបានទេ លោកបានឆ្លើយតបយ៉ាងខ្លីថា «កំពុងជាប់រវល់»៕