2024-04-01 03:04
53

ភ្នំពេញ៖ ប្អូនប្រុសជីដូនមួយរបស់ អ្នកនាង LOVE RIYA បានសម្រេចលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកសំរោងកាលពីយប់មិញបង្កឲ្យមានការភ្ញាក់ផ្អើយយ៉ាងខ្លាំង។
តាមប្រភពព័ត៌មានពីសាច់ញាតិ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នេះ ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រែកសំរោងកាលពីយប់មិនទាន់រកឃេីញនៅឡើយទេ មិនទាន់ដឹងថាវាសនានឹងទៅជាយ៉ាងណាឡើយ។

ជនរងគ្រោះមានឈ្មោះ លឹម ពេជ្រ ត្រូវជាសាច់ញាតិអ្នកជំនួញអនឡាញដ៏ល្បីល្បាញ អ្នកនាង LOVE RIYA បានជិះម៉ូតូ ០១គ្រឿង ម៉ាក Scoopy ពណ៌ក្រហម ពាក់ស្លាកលេខកណ្ដាល 1V-4502 ចេញពីផ្ទះម្នាក់ឯកមកលោតសម្លាប់ខ្លួនទឹកលើស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចូលទន្លេលិចបាត់។

ហេតុការណ៍លោតទឹកសម្លាប់ខ្លួនរបស់ឈ្មោះលឹម ពេជ្រ បានកើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នេះ បង្កឲ្យមានការផ្អេីលយ៉ាងខ្លាំងហើយភ្លាមៗនោះកម្លាំងសមត្ថកិច្ចប្រចាំការនៅស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានចេញមកជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែស្វែងរកមិនឃើញឡើយ។ ចំពោះមូលហេតុនៃការលោតសម្លាប់ខ្លួនរបស់គេមិនទាន់ដឹងបណ្តាលមកពីមូលហេតុ ឬវិបត្តិអ្វីឡើយ។

តាមប្រភពពីសាច់ញាតិអ្នកនាង LOVE RIYA បានបញ្ជាក់ថា គិតរហូតដល់ព្រឹកនេះ បុរសឈ្មោះ លឹម ពេជ្រ នៅមិនទាន់រកឃើញនៅឡើយទេ មិនទាន់ដឹងថាស្លាប់ ឬរស់ឡើយ៕