2024-01-29 03:01
56

ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យបង្កជាអណ្តាតភ្លើងឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

   នគរបាលមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះសែម សំអាត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឱ្យឆេះខូចខាតផ្ទះ០១ខ្នង ទំហំ៦ម៉ែត្រ × ៩ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង និង ខូចខាតទ្រព្យសម្បត្តិរួមមាន៖
-ឆេះលុយខ្មែរអស់ជាង២លានរៀល
-សៀវភៅស្នាក់នៅ០១ក្បាល
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១ សន្លឹក។
-សំបុត្រកំណើត ០១ សន្លឹក
-ប័ណ្ណកម្មសិទ្ធិដីធ្លី ០២ ប្លង់
-គ្រែដេក ៣ 
-ពូក ០១ 
-ទូដាក់សម្លៀកបំពាក់០១ 
-ម៉ូតូ HONDA 90 CC  ០១ គ្រឿង ព្រមទាំងសម្លៀកបំពាក់មួយចំនួនទៀត។
(មូលហេតុបណ្តាលមកពីទុស្សេចរន្តអគ្គិសនី)។

   ប្រភពបានបន្តទៀតថា កិច្ចប្រតិបត្តិការរួមមាន៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យចំនួន ០៩ នាក់ រថយន្តពន្លត់អគ្គិភ័យ ០១ គ្រឿង ទឹក០១ ឡាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងចេកនិងបងប្អូនប្រជាពលរដ្ឋក្នុងភូមិ នាំគ្នាជួយពន្លត់បានទាំងស្រុងនៅវេលាម៉ោង១៨និង៣០នាទីដោយមិនមានការឆេះរាលដាល និងមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ ៕