2024-01-21 12:01
79

ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ អាយុ ៧០ឆ្នាំម្នាក់ បានរក្សាទុក សំបុត្រសម្គាល់ជាម្ចាស់អចលនវត្ថុ ដែលធ្វើតាំងឆ្នាំ១៩៣០ គិតមកដល់បច្ចុប្បន្ននេះជិត ១០០ឆ្នាំ។ 
   យោងតាមរូបថតប៉ុន្មានសន្លឹក ត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គមមួយមានឈ្មោះ «Son Bory»  បានសរសេរថា «លើកទី១ហើយដែលខ្ញុំបានឃើញប្លង់មួយនេះ ប្លង់នេះធ្វើនៅឆ្នាំ១៩៣០ (ម្ចាស់ប្លង់កើតនៅឆ្នាំ១៨៩៩) ជាប្លង់របស់ជីតា របស់លោកយាយ ហើយលោកយាយមានអាយុ ៧០ឆ្នាំហើយ សូមសរសើរលោកយាយដែលថែរក្សាបានយ៉ាងល្អ»។ 
   អ្នកលេងបណ្តាញសង្គមម្នាក់ទៀត បានសរសេរថា «ប្លង់ដីដ៏វ័យចំណាស់ជិត ១០០ឆ្នាំមុខ ដែលចៅអាយុ ៧០ឆ្នាំ រក្សាប្លង់ដីជីតាបីជំនាន់មនុស្សទល់សព្វថ្ងៃ ប្លង់ចុះបញ្ជីកា១៩៣០ ដោយសុរិយោដីបារាំង ស្ថិតឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ ប្រសិនគេកាន់កាប់ហើយ រាជការគួរចរចាទិញប្រគល់អោយគាត់វិញទុកជាប្រវត្តិសុរិយោដីខ្មែរ ១០០ឆ្នាំមុន»។ 
   ករណីខាងលើនេះ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមចូលរួមបញ្ចេញមតិយ៉ាងច្រើន និងកោតសរសើរមិនដាច់ពីមាត់ស្ទើតែមិនគួរឲ្យជឿលើស្ត្រីចំណាស់រូបនោះ អាចថែរក្សាទុកនូវប្លង់សម្គាល់អចលនវត្ថុតាំងពីសម័យអាណានិគមបារាំងរហូតមកទល់សព្វថ្ងៃបានល្អស្អាតបែបនេះសោះ៕