2023-12-24 01:12
143

ខេត្តបន្ទាយមានជ័យ៖ ម៉ូតូនិងម៉ូតូបុកគ្នាបណ្តាលឲ្យមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល កាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ (ក្នុងទីប្រជុំជន)នៅលើផ្លូវលេខ២៥៦៣ ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ខាងលិចសាលាបឋមសិក្សាបន្ទាយមានរិទ្ធចម្ងាយ ២០ម៉ែត្រ ស្ថិតនៅភូមិផ្លូវបំបែក ឃុំគោករមៀត ស្រុកថ្មពួក ។
    នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖មុនពេលកើតហេតុមានឈ្មោះ ផល្លា ផ្លិត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  បើកបរម៉ូតូម៉ាកហុងដាទ្រីម c125 ពណ៌ខ្មៅផលិតឆ្នាំ 2023 ពាក់ផ្លាកលេខ បន្ទាយមានជ័យ1Z5652 រួមដំណើរដោយឈ្មោះ រ៉ះ សុផានិត ភេទប្រុស  អាយុ១៣ឆ្នាំ រស់នៅភូមិជាមួយគ្នា បើកបរក្នុងល្បឿនលឿន(ក្នុងទីប្រជុំជន) ដល់ចំណុចកើតហេតុខាងលើ ក៏បានបើកគេចម៉ូតូ ដែលឈប់បម្រុងបទឆ្វេងនៅខាងមុខ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅផលិតឆ្នាំ 2009 ពាក់ផ្លាកលេខបាត់ដំបង1D9828 ដែលបើកបរដោយឈ្មោះ មុំ ផា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំគោរមៀត ដោយគេចមកខាងស្ដាំដៃ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតចំពីក្រោយ ម៉ាកហុងដាវ៉េវ c110 ពណ៌ក្រហមខៀវ ផលិត ឆ្នាំ 2001គ្មានផ្លាកលេខ ដែលបើកបរដោយឈ្មោះ យ៉ យ៉ាំងវី ភេទប្រុស  អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ ស្នាក់នៅភូមិថ្នល់បំបែក ឃុំគោករមៀត បណ្តាលឲ្យដួល ។
   នគរបាលបានបញ្ជាក់ថាៈករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យឈ្មោះ រ៉ះ សុផានិត ជាអ្នករួមដំណើររងរបួសក្បាលផ្នែកខាងស្ដាំ(ធ្ងន់) និងឈ្មោះ ផល្លា ផ្លិត ជាអ្នកបើកបររងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកទាំងពីរនាក់ហើយបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យមង្គលបូរី ។
   ចំណែកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។មូលហេតុអ្នកបើកបរឈ្មោះ ផល្លា ផ្លិត បើកបរល្បឿនលឿនក្នុងទីប្រជុំជនខ្វះការប្រុងប្រយ័ត្ន ៕