2023-12-24 11:12
147

ភ្នំពេញ៖      ព្រះធម្មវន វាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ផ្អាកការនិមន្តសម្តែងធម្មទាននានាតាមបណ្តារាជធានី-ខេត្ត វត្តអារាម កម្មវិធីបុណ្យ រួមក្នុងវត្តព្រះផ្ទាល់ក៏ផ្អាកដែរ ព្រោះក្លាចអាជ្ញាធរជួបការលំបាកក្នុងការការពារ និងមានជនមិនល្អឈ្លាតឱកាសប្រព្រឹត្តមិនល្អប៉ះពាល់ដល់សង្គម។

 ព្រះសង្ឃ អាចារ្យ គណៈកម្មការ វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) បានឲ្យដឹងថា៖ ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក ប្រជាបរិស័ទមានការភ្ញាក់ផ្អើលនាំគ្នាមកគោរពក្រាបថ្វាយបង្គំ និងសុំនិមន្តព្រះធម្មវន វាសី ចន្ទមុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម មានចំនួនច្រើនកើនឡើងមិនដាច់ រហូតមកដល់សព្វថ្ងៃនេះ មានរយៈពេ ពេល ៤ខែ។ 

 ទន្ទឹមនឹងការភ្ញាក់ផ្អើលនេះផងដែរ ការគោរពប្រតិបត្តិរបស់បរិស័ទខ្លះត្រឹមត្រូវល្អ តាមរបៀបប្រពៃណីសាសនា ហើយបរិស័ទខ្លះទៀត មានភាពមិនសមរម្យ បង្កឲ្យមានភាពអសណ្តាប់ធ្នាប់ នៅក្នុងវត្តអារាម ក៏ដូចជាតាម បណ្តាលរាជធានីខេត្ត និងទីកន្លែងផ្សេងៗ ដែលព្រះអង្គគ្រូបាននិមន្តទៅដល់ក្នុងលក្ខណៈរូបភាពប្រជែតប្រជែងគ្នាចង់ជួប ចង់ឃើញព្រះអង្គគ្រូមិនថាពេលយប់ ឬពេលថ្ងៃដែលបង្កឲ្យទៅជាផលរំខានដល់ព្រះអង្គមិនមានពេលគ្រប់គ្រាន់ក្នុងការសម្រាកព្រះកាយក្នុងការបដិបត្តិរបស់ព្រះអង្គដែលជាអ្នកមានអធ្យាស្រ័យក្នុងការរស់នៅស្ងប់ស្ងាត់ មិនច្របូកច្របល់ដោយពួកគណៈ ប៉ុន្តែដោយឡែក រយៈពេល ៤ខែកន្លងមកនេះ ព្រោះតែទឹកព្រះទ័យ អាណិតមេត្តាដល់បរិស័ទទើបព្រះអង្គបន្តជួបយមិនគិតអំពីភាពនឿយហត់របស់ខ្លួនព្រះអង្គផ្ទាល់ឡើយ។

 តាមការបញ្ជាក់របស់គណៈកម្មការវត្តតាសុត បានឲ្យដឹងថា៖ ព្រះធម្មវនវាសី ចន្ទមុនី បានសម្រេច រំសាយនូវរាល់ការ ប់ការជួបជុំធំៗ តាមបណ្តា រាជធានីខេត្ត វត្តអារាម ដែលបាននិមន្តព្រះអង្គបូករួមទាំងនៅក្នុងវត្តចន្ទប្បជោត្តនារាម ផ្ទាល់ផង ដែលមានមនុស្សចូលរួមច្រើន រហូតគ្រប់គ្រងសណ្តាប់ធ្នាប់ អនាម័យ និងផាសុខភាព សុវត្តិភាព ជូនដល់ប្រជាពលរដ្ឋមិនបានល្អបង្កឲ្យមានរូបភាពមិនល្អនៅក្នុងសង្គម៕