2024-02-23 07:02
57

មណ្ឌលគិរី ៖        កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុកកែវសីមា បានបន្តរៀបចំវេទិកាសាធារណៈ ជួបជាមួយប្រជាពលរដ្ឋ ដើម្បីចង់ដឹងពីទុក្ខកង្វល់ និងសំណូមពរនានា នៅក្នុងមូលដ្ឋាន វេទិកានេះធ្វើឡើងក្រោមវត្តមានឯកឧត្តម សួន សុខឃីម រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកែវសីមា លោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុក រួមទាំងអាជ្ញាធរ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលាឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ 
  នៅក្នុងវេទិកា សាធារណៈខាងលើនេះក៏មានប្រជាពលរដ្ឋ បានលើកឡើងពីបញ្ហាមួយចំនួន ដូចជាហេដ្ឋារចនាសម្ព័ន្ធ អណ្តូងទឹក បង្គន់អនាម័យ អគ្គិសនី ខ្វះសម្លៀកបំពាក់ប្រជាការពារ និងបញ្ហាសេវាធារណៈផ្សេងៗទៀតជាដើម ទាក់ទងទៅនឹងបញ្ហាទាំងនេះ ត្រូវបានមន្រ្តីជំនាញនីមួយៗ បានធ្វើការកត់ត្រាទុក និងបំភ្លឺជូន ចំណែកបញ្ហាមួយចំនួនទៀត ត្រូវបានធ្វើរបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រសួងស្ថាប័ន ដើម្បី      ពិនិត្យ និងដោះស្រាយជូននៅពេលក្រោយ។ 
  នៅក្នុងវេទិកាខាងលើនេះលោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត បានណែនាំដល់អាជ្ញា            ធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការគោរពច្បាប់ចរាចរណ៍ បញ្ហាអនាម័យបរិស្ថាន ទន្ទឹមនឹងនេះ ក៏សូមឲ្យប្រជាពលរដ្ឋបង្កើនការចិញ្ចឹមសត្វ ដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បី ឲ្យជីវភាពរស់នៅមានលក្ខណៈកាន់តែល្អប្រសើរឡើងថែមទៀត។