2024-04-04 07:04
47

ភ្នំពេញ ៖ បុរសម្នាក់ ដែលជាបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា បានដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង កាលពីវេលាម៉ោង៦:០០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ៧ ផ្លូវលំ ភូមិរលួស សង្កាត់ជេីងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(សព) មានឈ្មោះ ម៉ី កែវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា ស្រុកកំណេីត ភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្ន : ស្នាក់នៅទីតាំងកេីតហេតុខាងលេី ។

     តាមប្រភពពីអ្នករស់នៅជិតខាងបានឲ្យដឹងថា នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ គេឃេីញជនរងគ្រោះបានទិញស្រាថ្នាំចំនួន០២ដបយកចូលក្នុងបន្ទប់ដេីម្បីផឹក ខណៈជនរងគ្រោះជាមនុស្សឧស្សាហ៍ហូបស្រាជាប្រចាំផងដែរ ។ លុះព្រឹកឡេីងក៏មានក្រុមការងារជនរងគ្រោះមកហៅទៅធ្វេីការ និងបានរុញទ្វាបន្ទប់ជួលជនរងគ្រោះមិនបានដាក់គន្លឹះ ស្រាប់តែឃេីញជនរងគ្រោះដេកស្លាប់នៅលេីឥដ្ឋ ទេីបមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងម្ចាស់ផ្ទះរាយការណ៍បន្តប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ ។ 

   បេីតាមការសន្និដ្ឋានវាយតម្លៃ នៃការពិនិត្យវិភាគជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ឆ័យ របស់កម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺ ជនរងគ្រោះស្លាប់ដោយ(គាំងបេះដូង) អាចមកពីជម្ងឺបេះដូង និង ញៀនស្រាជាប្រចាំ ។ 

     បច្ចុប្បន្ននេះ សពជនរងគ្រោះខាងលេី ត្រូវបានអាជ្ញាធរជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕