2023-10-02 05:10
250

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោសដោយបានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះ២នាក់បណ្ដាលអោយរងរបួស។

 ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅថ្ងៃទី០១ខែតុលាឆ្នាំ២០២៣ស្ថិតនៅភូមិក្រញូងឃុំមុខដា ស្រុករមាសហែក។

 សមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះ ឆែម ប្រុសពៅ អាយុ១៦ឆ្នាំ រស់នៅនៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក។

 ចំណែកជនរងគ្រោះមានឈ្មោះ សុខ សូវុតថៃ ភេទប្រុសអាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បុខរបកសិករ រស់នៅភូមិក្រញូង ឃុំមុខដាបណ្ដាលឱ្យរងរបួស ដាច់ហូរឈាម កដៃខាងឆ្វេងធ្ងន់ និងឈ្មោះ ចាន់ សុភាគ ភេទប្រុសអាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរ:កសិកររស់នៅភមិក្រញូង ឃុំមុខដាបណ្ដាលឱ្យរងរបួសដាច់ហូរឈាមបាតដៃខាងស្តាំ។

 ប្រភពបន្តថាកាលពីថ្ងៃទី ៣០ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទីយប់ នៅចំណុចភូមិក្រញូង ឃុំមុខដាមានករណីអំពើហឹង្សា ដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើងបង្ករដោយជនសង្ស័យឈ្មោះ ឆែម ប្រុសពៅ បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះ២នាក់បណ្ដាលអោយរងរបួសហើយបានរត់គេចខ្លួន។

 ប្រភពបន្តថា រហូតដល់ថ្ងៃទី០១ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបានសហការជាមួយប៉ុស្ដិ៍រដ្ឋបាលមុខដា ស្រាវជ្រាវរកឃើញជនសង្ស័យឈ្មោះឆែម ប្រុសពៅ ហើយបានឃាត់ខ្លួនយកមកដើម្បីធ្វើការសួរនិងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕