2023-10-20 09:10
392

កែប៖ ទាស់ពាក្យសម្តី ក្នុងវង់ផឹកស៊ីជនដៃដល់លបប្រើចបជីកវាយទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ ។
បន្ទាប់ពីបង្កហេតុ ជនដៃដល់ត្រូវបានសមត្ថកិច្ចកងរាវុធហត្ថខេត្តកែបឃាត់ខ្លួន ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ប្រភពពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ២ និង៣០រសៀល ថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៣ នៅចំណុចភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ករណីនេះបង្កឡើងដោយជន ដៃដល់ឈ្មោះ វុធម៉ៅអាយុ ២៨ឆ្នាំរស់នៅ ភូមិជ្រៃប្រឡាយ ឃុំកណ្ដោ លជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ រីឯជនរងគ្រោះឈ្មោះ ឃន នេន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ រួមជាមួយមិត្តភក្តិ  បានបបួលគ្នាផឹកស៊ីជុំគ្នា ដល់ពេលផឹកយូរៗទៅក៏ទាស់ពាក្យសំដីជាមួយគ្នា ទើបជនសង្ស័យ បានទាញចប់ជីកមកវាយទៅលើជនរងគ្រោះ ពីចប់ជីកចំកញ្ចឹងកពីក្រោយ បណ្តាលឲ្យស្លាប់បាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុ។ ចំណែកជនដៃដល់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ចាត់ការតាមផ្លូវច្បាប់៕