2023-06-01 06:06
216


(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ ប្រធានសហភាពអង្គការសង្គមស៊ីវិល បានចេញនូវវីដេអូដើម្បីឆ្លើយតបទៅនឹងវិទ្យុអាស៊ីសេរី ដែលបានវាយប្រហារមកលើរូបលោកជាបន្តបន្ទាប់ ប្រសិនមិនមានការបកស្រាយទេច្បាស់ណាស់រឿងនេះនឹងក្លាយជាការពិតសម្រាប់មនុស្សមួយចំនួនដែលនិយមស្តាប់វិទ្យុមួយនេះ។


លោក មួង សូនី ប្រធានសហភាពអង្គការសង្គមស៊ីវិល ជាអ្នកតាមដានព្រឹត្តិការណ៍សង្គម លើកឡើងថា វិទ្យុអាស៊ីសេរីបានបន្តឃោសនា ចោទប្រកាន់លាភពណ៌ ឬក៏កេងចំណេញផ្នែកនយោបាយ ប្រសិនជាក្នុងនាមជាក្រុមយុវជនមិនបានបកស្រាយទេច្បាស់ណាស់រឿងអស់នេះនឹងក្លាយទៅជាការពិតសម្រាប់បងប្អូនខ្មែរយើងមួយចំនួនដែលនិយបស្តាប់វិទ្យុអាស៊ីសេរី។
លោក មួង សូនី បានបន្តទៀតថា ជាការពិតទៅកាលពីមុនក៏ធ្លាប់ធ្វើជាវាគ្មិនចូលកម្មវិធីរបស់អាស៊ីសេរីជាញឹកញាប់ផងដែរ។ មុនហ្នឹងការលើកឡើងអំពីការដែលវិទ្យុអាស៊ីសេរីបានធ្វើការផ្សព្វផ្សាយបែបញុះញង់ និងចោទប្រកាន់មកលើក្រុមយុវជនជានយោបាយផ្សេងៗទៀត ដែលបានចូលក្នុងជីវភាពនយោបាយក៏ដូចជាសហការជាមួយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោក មួង សូនី ប្រធានសហភាពអង្គការសង្គមស៊ីវិល ជាអ្នកតាមដានព្រឹត្តិការណ៍សង្គម បានលើកឡើងថា «ប្រវត្តិរបស់វិទ្យុអាស៊ីសេរី ជាវិទ្យុមួយដែលទទួលបានលុយជំនួយពីព្រឹទ្ធរបស់សហរដ្ឋអាមេរិក ឬរដ្ឋសភារបស់សហរដ្ឋអាមេរិក។ បងប្អូនជនរួមជាតិក្នុងចន្លេះឆ្នាំ១៩៧០-១៩៧៥ សហរដ្ឋអាមេរិកបានបោះបង់កម្ពុជាឱ្យធ្លាក់ក្នុងរបបខ្មែរហម ដោយសារតែនយោបាយរបស់សហរដ្ឋអាមេរិកញុះញង់បំបែកបំបាក់ខ្មែរឱ្យមានរដ្ឋប្រហារ ឆ្នាំ១៩៧០ ហើយក្រោយមកក៏បោះបង់កម្ពុជាចោលឱ្យស្ថិតក្រោមការគ្រប់គ្រងដោយរបបខ្មែរក្រហមធ្វើឱ្យប្រជាពលរដ្ឋស្លាប់អស់ជាច្រើនបន្ទាប់ដួលរលំរបបខ្មែរក្រហមសហរដ្ឋអាមេរិកនៅបន្តគាំទ្រខ្មែរក្រហមដដែល»។
លោក មួង សូនី ប្រធានសហភាពអង្គការសង្គមស៊ីវិល ជាអ្នកតាមដានព្រឹត្តិការណ៍សង្គម បានបញ្ជាក់ថា «នេះបានបញ្ជាក់ថានយោបាយរបស់សហរដ្ឋអាមេរិកមិនមែនជានយោបាយមួយមនុស្សធម៌ដើម្បីផលប្រយោជន៍របស់ប្រជាជនខ្មែរពិតប្រាកដកទេ ប៉ុន្តែធ្វើឡើងដើម្បីតែផលប្រយោជន៍របស់ពួកគេ»៕