2024-04-02 05:04
45

បន្ទាយមានជ័យ :   នៅថ្ងៃថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤.ជាយុទ្ធនាការថ្ងៃទី១ឬដំបូង ដែលជាថ្ងៃចាប់ផ្តើមអនុវត្តុតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបានជួយសម្រួលឲ្យបងប្អូនពលករវិលត្រឡប់មកវិញតាមច្រកទ្វារអន្តរជាតិ ដោយលើកលែងតម្លៃសេវា លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជា។

នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយថ្នាក់ដឹកនាំ កម្លាំង មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចុះពិនិត្យសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋចេញ ចូល សម្រាប់បងប្អូនពលករកម្ពុជាវិលត្រឡប់មកស្រុកកំណើត អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

សូមបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអោយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចជួយសម្រួលឲ្យបងប្អូនពលករវិលត្រឡប់មកវិញតាមច្រកទ្វារអន្តរជាតិ ដោយលើកលែងតម្លៃសេវា លិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេសនិងមានទិដ្ឋាការងារ ដែលមានសុពលភាពក្រោយថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤។

យោងរបាយការណ៍ក្រុមការងារអោយដឹងថា : គិតត្រឹមម៉ោង១២:០០នាទី ថ្ងៃត្រង់ថ្ងៃទី០១ខែមេសា មានបងប្អូនពលករនិងពលរដ្ឋកម្ពុជាវិលពីប្រទេសថៃចូលមកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតប្រមាណ១៤០០នាក់។ហើយរំពឹងថា ក្នុង១ថ្ងៗអាចមានពលករវិលវិញប្រមាណក្នុងនោះលោកឧត្តសេនីយ៍ត្រី អុី ចំរេីន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងនាយរងប៉ុស្តិ៍ មន្ត្រីនៅថ្ងៃទី ១ខែ មេសាឆ្នាំ ២០២៤ បានដឹកនាំកម្លាំងជួយសំរបសំរួលដល់ពលករអោយមានភាពងាយស្រួលក្នុងការធ្វេីដំណេីរចូលប្រទេសកម្ពុជា បានផ្តល់ជូនទឹកសុទ្ធ ក្រម៉ា និងនុំបុ័ងដល់ពលករគ្រប់ៗគ្នាផងដែរ.។

សូមបញ្ចាក់ថា ជាការឆ្លើយតបតាមសំណូមពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រៈរាជណាចក្រកម្ពុជា ដើម្បីសម្របសម្រួលដល់ការវិលត្រលប់មកស្រុកកំណើតរបស់ពលរដ្ឋកម្ពុជាអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីយ៍ជាតិខាងមុខនេះ  រាជរដ្ឋាភិបាលថៃតាមរយៈក្រសួងមហាផ្ទៃថៃបានអនុញ្ញាតិលើកលែងតម្លៃសេវាអនុញ្ញាតិចេញ.ចូល(Re-Entry Pemit)សម្រាប់បងប្អូនពលករកម្ពុជាដែលធ្វើដំណើរចេញ.ចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤។
គឺរយ:ពេល៤៥ថ្ងៃ នេះ ភាគីថៃលើកលែងតម្លៃកម្រៃសេវាអនុញ្ញាតិចេញ.ចូល(Re-Entry Pemit) នេះ ។

បើតាមលោកអ៊ុំ រាត្រី និងក្រុមការងារសន្និដ្ឋានថា : ក្នុងមួយរដូវបុណ្យចូលឆ្នាំខ្មែរ  ពលករនិងពលរដ្ឋកម្ពុជាវិលពីប្រទេសថៃអាចមានចំនួនជិត១០ម៉ឺននាក់ដែរ ។
ការលើកលែងតម្លៃសេវានេះគឺសម្រាប់ពលករកម្ពុជាដែលមានលិខិតឆ្លងដែននិងលិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស(TD)និងមានទិដ្ឋាការការងារ(Nom-immigration L-A Visaដែលមានសុពលភាពក្រោយថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៤និងរួមទាំងកូនមានអាយុក្រោម១៨ឆ្នាំដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុកនិងអនុញ្ញាតអោយស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ ៕