2023-09-26 01:09
186

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកគាស់ក្រឡ។ខេត្តបាត់ដំបងធ្វើការខុសខ្លួនពាក់ព័ន្ធទៅនឹងករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១២និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនខាងលើ  ឈ្មោះ សុឺង ធីថាន់ ហៅ ធិន ភេទស្រីអាយុ៤៦ ឆ្នាំ មានទីលំនៅភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡខេត្តបាត់ដំបង។ ក្រោយពីខ្លួនចាប់យកវត្ថុតាងបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន២ថង់ សង្ស័យមានសារធាតុញៀន
-កូនថង់សំរាប់រំលែកថ្នាំញៀនលក់មួយចំនួន។ 

  បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់វិធានការទៅតាមនីតិវិធី ៕