2024-01-31 11:01
59

ខេត្តរតនៈគិរី៖  ក្រោមការចង្អុលបង្ហាញ ការដាក់បទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  អោយអគ្គស្នងការនគរបាលជាតិនរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្ដគ្រប់ប្រភេទ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ជាក់ស្តែង នៅរាត្រីនៅថ្ងៃអង្គារ៍ទី៣០ ខែមករាឆ្នាំ២០២៤កំលាំងការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក សហការជាមួយកំលាំង អាវុធជាតិផ្ទុះ គ្រឿងញៀន និង កំលាំងអន្តរាគមពិសេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ថេង ចន្ធី ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ ចរាចរណ៍ និងលោក វរសេនីយ៍ឯក ម៉ា សំអាត នាយការិយាល័យនគបាលចរាចរណ័ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានចុះ ត្រួតពិនិត្យជាតិស្រវឹងនិងសាធាតុញៀនចំនួន០១គោលដៅ(ពេលយប់) លើផ្លូវជាតិ៧៨ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ភូមិ១ សង្កាត់កាចាញ ក្រុងបានលុង។ 

នៅក្នុងយុទ្ធនាការនេះលោកវរសេនីយ៍ឯក ម៉ា សំអាត នាយការិយាល័យនគបាលចរាចរណ័ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានអោយដឹងថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរនេះ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឬឈានទៅលុបបំបាត់នូវភាពអាណាធិបតេយ្យ ការមិនគោរពច្បាប់ចរាចរណ៍។ក្រៅពីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍។លោកវរសេនីយ៍ឯក ម៉ា សំអាត  បានគូសបញ្ជាក់ថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍នេះ ពិសេសនៅពេលរាត្រី គឺបានឈានទៅទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង បទល្មើសព្រហ្មទណ្ឌ ជាដើម។ ដូច្នេះការងារនេះមិនអាចធ្វើត្រឹមមួយរយៈពេលបាននោះទេ ពោលត្រូវបន្ដអនុវត្តជាបន្ដបន្ទាប់ ហើយដោយមិនជូនដំណឹងជាមុនឡើយ។"

ជាលទ្ធផលប្រតិបត្តិការនៃយុទ្ធនាការនេះកងកម្លាំងរបស់យើងបានធ្វើការត្រួតពិនិត្យយានយន្តគ្រប់ប្រភេទដោយបានរកឃើញអ្នកបើកបរមានសាធាតុញៀន០១នាក់ (ប្រគល់ជូនជំនាញ)អ្នកបើកបរមានជាតិស្រវឹង ០៥នាក់បានដកហូតភ្លើងតុបតែងខុសលក្ខណៈបច្ចេកទេស ០១គ្រឿងពីរថយន្តធុនធំ។ចំពោះម៉ូតូ គ្មានមួក គ្មានកញ្ចក់ គ្មានស្លាកលេខ បានធ្វើការអប់រំណែនាំ។សូមបញ្ជាក់ថា  នៅឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តរតនគិរី កើតឡើង៤៨លើកបណ្តាលអោយស្លាប់មនុស្ស៤៣នាក់ស្រី៩នាក់,របួស ៩៦នាក់ស្រី២២នាក់ បើប្រៀបធៀបឆ្នាំ២០២២គ្រោះថ្នាក់ថយចុះ ០៨លើក,ស្លាប់ ថយចុះ ០៥នាក់និងរបួស កើនឡើង ០២នាក់៕