2024-01-13 08:01
70

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចាត់ឲ្យ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខដល់ លោកអនុសេនីយ៍ឯក អ៉ឹម ប៉ុណ្ណា នាយរងផ្នែកព្រហ្មទណ្ឌដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច។

លោកអធិការបានបានអោយដឹងថា,លោកអនុសេនីយ៍ឯក អ៉ឹម ប៉ុណ្ណា នាយរងផ្នែកព្រហ្មទណ្ឌដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ចនាពេលកន្លងមកហើយក្នុងនាមរូបលោកផ្ទាល់និងដោយមានដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចាត់អោយលោកដឹកនាំមន្ត្រីក្រិមឱវាទយកអំណោយមកសួរសុខទុក្ខដល់ផ្ទះតែម្តង។

នាឱកាសនោះដែរលោកអធិការនគរបាលខណ្ឌកំបូលបានឧត្ថម្ភនូវទឹកប្រាក់ចំនួន  ៤០ម៉ឺនរៀល ទឹកផ្លែឈេីចំនួន ០១កេស ទឹកក្រូចចំនួន ០១កេស ទឹកសុទ្ធចំនួន ០២កេស ក្នុងនោះផងដែរលោកអធិការក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញេីសួរសុខទុក្ខពី លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហេីយមន្ត្រីរបស់យេីង និងក្រុមគ្រួសារមានចិត្តរំភេីបក៏បានថ្លែងអំណរគុណដល់ថ្នាក់នាំគ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់ជួយចំពោះមន្ត្រីក្រោមឱវាទដែលជួបគ្រោះថ្នាក់ ឬបញ្ហាផ្សេងៗ៕