2023-10-23 10:10
448

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានព្រមានមន្រ្តី នៃមន្ទីធនធានទឹក និងឧតុនិយមថា ក្នុងពេលដែលលោកនៅធ្វើជាអភិបាលខេត្តនេះ លោកនឹងឈប់ប្រើទៅផ្នែកមន្ទីមន្រ្តីធនធានទឹកទៀតហើយ ដោយសារតែពេលលោកប្រើឲ្យចុះទៅពិនិត្យបញ្ហាប្រព័ន្ធប្រឡាយទឹក ជូនប្រជាកសិករ នៅស្រុកតាលោសែនជ័យ លទ្ធផលសីន្យមិនបានដូចការរំពឹងទុករបស់លោក”។
ការស្តីបន្ទោស និងព្រមានឈប់ប្រើមន្ត្រី នៃមន្ទីរធនធានទឹក ខេត្តពោធិសាត់នេះ ធ្វើឡើងឱកាសលោកចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទូទាំងស្រុកបាកាន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាស្រុកបាកាន ខេត្តពោធិ៍សាត់។ 

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សារដ្ឋបាលស្រុកបាកាន លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើការព្រមានទៅមន្រ្តីមន្ទីធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ថា៖ “ក្នុងពេលលោកធ្វើជាអភិបាលខេត្តនេះ លោកនឹងឈប់ប្រើទៅផ្នែកមន្ទីមន្រ្តីធនធានទឹកហើយ ដោយសារតែពេលលោកប្រើឲ្យចុះទៅពិនិត្យបញ្ហាប្រព័ន្ធប្រឡាយទឹកជូនប្រជាកសិករនៅស្រុក តាលោសែនជ័យ មិនបានដូចការរំពឹងទុករបស់លោក”។

លោក ខូយ រីដា  ក៍បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំស្រុកនិងក្រុមប្រឹក្សាឃុំទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដល់ការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានសុខសុវត្ថិភាព និងការរីកចម្រើន ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។ លោកបានបន្ថែមទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវការអនុវត្តបន្តគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសមានស្ថិរភាពនយោបាយរឹងមាំ និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចំរើនខ្លាំងក្លាលើគ្រប់វិស័យ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ សូមកុំគិតឈាមចាស់ឈាមថ្មី ត្រូវគិតថា «ឈាមចាស់ឈាមថ្មី ជាឈាមខ្មែរតែមួយ» ត្រូវរួមគ្នាអភិវឌ្ឍមូលដ្ឋាន ដើម្បីផ្តល់ស្នាមញញឹមជូនប្រជាពលរដ្ឋ ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច។

សូមបញ្ជាក់ថា មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិសាត់ បច្ចុប្បន្នកំពុងគ្រប់គ្រងដោយលោក កែវ វ័យ ជាប្រធានមន្ទីរធ្លាប់មានរឿងអាស្រូវជាច្រើននាពេលកន្លងមក។ ការស្តីបន្ទោស និងព្រមានឈប់ប្រប្រាស់មន្ត្រីមន្ទីរមួយនេះ ដោយសារកន្លងមកលោកអភិបាលខេត្តធ្លាប់បានប្រើឱ្យចុះពិនិត្យមើលប្រព័ន្ធធារាសាស្ត្រជូនប្រជាពលរដ្ឋនៅស្រុកតាលោសែនជ័យ ប៉ុន្តែគ្មានលទ្ធអ្វីសោះទើបធ្វើឱ្យអភិបាលខេត្តអស់ជំនឿជាក់ទៅលើមន្ត្រីនៃមន្ទីរមួយនេះតែម្តង៕ លាន គ្រន