2024-03-10 06:03
68


ពោធិ៍សាត់៖ ក្រោយបែកធ្លាយនូវព័ត៌មានដ៏រសើបផ្អើលដល់ឋានព្រះឥន្ទ្រពាក់ព័ន្ធករណីកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិ ដើម្បីរំលោភយកដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធ នៅស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នឹងចាត់វិធានការក្តៅដោយគ្មានការលើកលែង ចំពោះជនល្មើស និងអ្នកពាក់ព័ន្ធ ដែលកាប់ទន្ទ្រានដីព្រៃ និងដុតបំផ្លាញព្រៃឈើ យកដីធ្វើមកធ្វើជាកម្មសិទ្ធិ នាំឱ្យមហន្តរាយធនធានធានធម្មជាតិ។ 
   តាមប្រភពបានឲ្យដឹងថា ក្រោយការចុះត្រួតពិនិត្យដោយផ្ទាល់ ទៅលើទីតាំងមួយចំនួនជាចំណុចក្តៅគគុក ក្នុងស្រុកវាលវែង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារដឹកនាំរួម នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់បន្ថែមមួយទៀត ជាមួយគណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការទាំង ៩ក្រុម។ 
   លោក ខូយ រីដា បានបញ្ជាក់ថា ករណីបំផ្លិចបំផ្លាញធនធានធម្មជាតិខាងលើ នឹងឈានដល់ការអនុវត្តវិធានការក្តៅ ប្រសិនបើពិនិត្យឃើញមន្រ្តីណាដែលពាក់ព័ន្ធដោយគ្មានការលើកលេងទៀតឡើយ។ 
   ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់នេះ លោក ខូយ រីដា បានលើកឡើងថា ការអនុវត្តវិធានការក្តៅ ប្រសិនបើពិនិត្យឃើញមន្រ្តីណាដែលពាក់ព័ន្ធក្នុងការប្រព្រឹត្តិបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ប្រសិនបើពិនិត្យឃើញមន្រ្តីណាដែលពាក់ព័ន្ធក្នុងការប្រព្រឹត្តិបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ដើម្បីជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខដឹកនាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដើម្បីជួយឱ្យខេត្តពោធិ៍សាត់ក្លាយជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិបៃតងដ៏ស្រស់បំព្រងដើម្បីលើកស្តួយសោភ័ណភាពតំបន់ទេសចរណ៍ នឹងសម្រាប់ស្វាគមន៍ភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្តនៅលើទឹកដីខេត្តពោធិ៍សាត់ ។ 
   តាមការបញ្ជាក់បានឲ្យដឹងថា នារសៀលនេះផងដែរ គណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជំនាញផងដែរ៕