2023-09-29 03:09
324

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញក្រុងបានឱ្យដឹងថា÷នៅវេលាម៉ោង ២២និង ១២ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើកបររថយន្ត ក្នុងសភាពស្រវឹង ស្រាប់តែដល់ផ្លូវកោងរេចង្កូតក៏ទៅបុកឃឿនផ្លូវ (ស្លាប់ )តែម្ដង។

ហេតុការណ៍នេះកើតឡើង ត្រង់ចំណុចផ្លូវបំបែកមុខវត្តអូរច្រា ស្ថិតនៅភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុង/ ខេត្តប៉ៃលិន។ 
សមត្ថកិច្ចនគរបាលជំនាញក្រុងបានបន្តថា÷អ្នកបើកបរឈ្មោះ ព្រហ្ម កាម៉ុល ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិបរឌិននៀវ  សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន ។
កត្តាបង្កឲ្យគ្រោះថ្នាក់បណ្ដាលមកពីអ្នកបើកបរ រថយន្តបាឡែន ស៊េរីឆ្នាំ 2003 ពណ៌ទឹកប្រាក់ ផ្លាកលេខបាត់ដំបង 2A 97 43 បើកបុកឃឿនមុខផ្ទះជាងម៉ូតូដោយខ្លួនឯង បើកបរក្នុងស្ថានភាពស្រវឹងពីទិសខាងកើត ទៅទិសខាងលិច បុកឃឿនមុខផ្ទះជាងម៉ូតូបណ្ដាលឱ្យ(ស្លាប់)នៅនឹងកន្លែង។

សមត្ថកិច្ចនគរបាលជំនាញក្រុងបន្តទៀតថា÷ក្រោយពីនគរបាលជំនាញវាស់វែងរួចសពត្រូវបានប្រគល់ ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕