2023-07-22 08:07
336

បាត់ដំបង៖ រថយន្ដក្រុង ០១គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋ ទៅស្រុកកំណើត ដើម្បីបោះឆ្នោត បានរ៉េចង្កូតបុករះម៉ូតូជាច្រើនគ្រឿង បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់។ 

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង២០នាទីនៅនៅរង្វង់មូលថ្មគោលស្រុកថ្មគោល ខេត្តបាត់ដំបង។ 

 សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា រថយន្តក្រុងរបស់រាជធានីភ្នំពេញដឹកជញ្ជូនដឹកអ្នកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញស្រុកកំណើត ពេលដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុករះម៉ូតូពេញទំហឹងមានមនុស្សរងរបួសជាច្រើបនាក់៕