2023-10-21 02:10
440

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៖
– ប្រេងសាំងធម្មតា ៤ ៣៥០រៀល/លីត្រ
– ប្រេងម៉ាស៊ូត ៤ ៦៥០រៀល/លីត្រ
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ប្រេងសាំងធម្មតា ៤ ៣៥០រៀល/លីត្រ  ប្រេងម៉ាស៊ូត ៤ ៦៥០រៀល/លីត្រ។ 

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី២១ ដល់៣១ ខែតុលា ឆ្នាំ២០២៣ នឹងចុះមក៤៣៥០រៀល/លីត សម្រាប់សាំងធម្មតា EA92  ៤៦៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។ ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈមានលម្អិតដូចតារាងខាងក្រោម៖
តារាងថ្លៃលក់រាយប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា។

សូមបញ្ចាក់ថា ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងខាងលើតែប៉ុណ្ណោះ ។

សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន និងសូមគ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ប្រតិបត្តិតាមការចាំបាច់ ៕