2024-02-24 02:02
73

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងខណៈម្ចាស់ឈប់ចតលើ ចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត          ភ្លាមៗ យ៉ាងអាណោចអធម៌ ។ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើឡើងកាលពីវេលាម៉ោង ៩នឹង៣០នាទីយប់ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចមុខបុរីហនុមាន តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ      រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2402 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តបានឈប់ចត លើផ្លូវជាតិលេខ៥ ដោយបើកភ្លើងស៊ីញ៉ូសុំផ្លូវផងដែរ ។  លុះបន្តិចក្រោយមកស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ៊្សុយគីលែត ពណ៌ស លាយក្រហម ពាក់ផ្លាកលេខ ស្វាយរៀង 1Q-6788  បើកបរដោយឈ្មោះ ស៊ី សុខណាន ភេទប្រុសអាយុ ២៧ឆ្នាំស្នាក់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល  ធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង បានជ្រុលទៅបុកពីក្រោយរថយន្ត ពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោច អធម៌តែម្តង ។

 បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចបានអូសយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។