2024-03-17 04:03
46

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានឆ្មក់ចូលបង្ក្រាបទីតាំងហាងការ៉ាអូខេមួយកន្លែង យីហោ «Huadu KTV» ឃាត់ខ្លួនមនុស្ស ចំនួន ៤២នាក់ និងរឹបអូសថ្នាំញៀនជាង ២គីឡូក្រាម។
  ប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ «Huadu KTV» ធ្វើឡើងនៅវេលាម៉ោង ០១និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នេះ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី រក្សាទុក ចែកចាយ ផ្តល់មធ្យោយបាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។
  ការចុះបង្ក្រាបនោះ សមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនចម្រុះប្រហែលជាង ២គីឡូក្រាម ឃាត់មនុស្សប្រុសស្រីខ្មែរចិនចំនួន ៤២នាក់ ស្រី ១៨នាក់ ដើម្បីសាកសួរតាមនិតិវិធី៕