2023-04-30 01:04
554

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខ អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាភ្លាមៗដើម្បីឲ្យមានការស្រាវជ្រាវករណីយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំម្នាក់ ដែលគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តដោយមានការទាប្រាក់ និងបានស្ទួចយកគោយន្តទៅទៀត។ 


ប្រតិកម្មរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃបហរទេស បានធ្វើឡើងភ្លាមៗបន្ទាប់ពីមានករណីប្រជាពលរដ្ឋរងគ្រោះបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីស្វែករកការអន្តរាគមន៍ពីថ្នាក់លើផ្តល់ភាពយុត្តិធម៌សម្រាប់គាត់។ 

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានឲ្យបណ្តាញសារព័ត៌មានដឹងថា "កងរាជអាវុធហត្ថបានឃើញនូវអត្ថបទ រូបភាពព័ត៌មានពាក់ព័ន្ធនឹងយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនិងគោយន្ដ ហើយមានការទារលុយ និងស្ទួចយកគោយន្តនោះផងដែរ"។ 
 

លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលដែលពាក់ព័ន្ធជ្រាបថា "ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ធ្វើការត្រួតពិនិត្យករណីខាងលើ និងដោះស្រាយដោយគោរពគោលការណ៍ 《ការពារ បម្រើ និងសង្គ្រោះប្រជាពលរដ្ឋ》។ 
 

សូមជម្រាបថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ គណនីហ្វេសប៊ុកមួយឈ្មោះ ហៀង ធូ បានសរសេរសារបង្ហោះថា "នៅរំលងអាធ្រាត ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ខ្ញុំបានបត់គោយន្តចូលផ្ទះ ហើយបានប៉ះពាល់ឡានដែលកំពុងបើកបរពីក្រោយ។ ម្ចាស់ឡានឈ្មោះ ណុប ពុត្ថា ជាកងរាជអាវុធហត្ថខេត្តកំពង់ធំ ហើយបានទារសំណងចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) តែខ្ញុំសុំត្រឹម៤,០០០,០០០៛ (បួនលានរៀល) និងបានឲ្យរួចហើយ ដោយគិតថាចប់ត្រឹមហ្នឹង។ ប៉ុន្តែពេលរសៀល ថ្ងៃ ខែ ឆ្នាំដដែល លោក ណុប ពុត្ថា បានយកឡានមកស្ទូចគោយន្តខ្ញុំដែលដាក់ក្នុងផ្ទះ ព្រមទាំងយកសំបកជនាឈើ ដែលខ្ញុំយកមកប្រើប្រាស់ជាគ្រួសារប៉ុនណោះទៅផងដែរ"។ 


ករណីនេះ ម្ចាស់គោយន្តបានសរសេរទៀតថា "ដូចនេះសូម ជម្រាបជូន សម្តេចពុក ព្រមទាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារយើងខ្ញុំផង!"។ 
 

តាមប្រភពច្បាស់ការបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមន្ត្រីប៉េអឹមខេត្តកំពង់ធំរហូតមានការថ្លៃការខួចខាត និងស្ទួចយកគោយន្តទៀតនោះ គឺផ្តើមពីករណីមន្ត្រីរដ្ឋបាលព្រៃឈើកំពង់ថ្ម សហការជាមួយអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង អធិការនគរបាលស្រុកបារាយ ស្ថិតក្នុងភូមិបន្ទាយចាស់ ឃុំត្នោតស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមការសម្របសម្រួលនិតិវិធីដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ រហូតបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច និងមានការទាមទាសំណងការខួចខាតទើបឈានថល់ការផ្ទុះរឿងបែបនេះ។ 
 

របាយការណ៍របស់មន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទី មន្ត្រីរដ្ឋបាលព្រៃឈើដោយមានការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជ្ញអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ សហការជាមួយប៉េអឹម យោធា នុងនគរបសល ចុះបង្ក្រាបបទល្មើសព្រៃឈើ ដឹកជញ្ជូនផល អនុផលព្រៃឈើរត់ចូលក្នុងបរិវេណផ្ទះរបស់ឈ្មោះ ហាយ ហៀង និងជាម្ចាស់គោយន្តកន្ត្រៃដឹកជំនៀឈើ ស្ថិតក្នុងភូមិបន្ទាយចាស់ ឃុំត្នោតស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយឃាត់ចាប់គោយន្តកន្ត្រៃ ចំនួន០១គ្រឿង ,ជំនៀឈើប្រភេទលេខ២ (ឈើទាល) ប្រវែង៦ម៉ែត្រ ចំនួន២៤ដុំ 
 

បច្ចុប្បន្នវត្ថុតាងទាំងអស់ខាងលើយកមកថែរក្សាទុកបណ្ដោះអាសន្ននៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនីតិវិធីច្បាប់៕