2023-08-01 11:08
144


កំពង់ឆ្នាំង៖    នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង បានដឹកនាំ ក្រុមការងាររដ្ឋបាលក្រុង ចុះផ្សព្វផ្សាយណែនាំទៅដល់ប្រជាពលរដ្ឋ ដែលមកបង់សំណាញ់ ស្ទូចត្រី និងនេសាទផ្សេងៗ រួមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ផ្លូវទំនប់បារាំង ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារតែមានទឹកជំនន់ទឹកភ្លៀងហូរកាត់លើខ្នងទំនប់បារាំង ដែលអាចបង្ករឱ្យមានគ្រោះថ្នាក់ដោយយថាហេតុ។រដ្ឋបាលក្រុងកំពង់ឆ្នាំង សូមរំលឹកថាៈដោយសារតែកាលពីឆ្នាំ ២០២២ កន្លងទៅ នៅទំនប់បារាំង ដែលស្ថិតក្នុងភូមិ កណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ធ្លាប់មានប្រជាពលរដ្ឋ ០១នាក់ ដែលមកបង់សំណាញ់ ហើយរអិលជើងធ្លាក់ចូលក្នុងខ្សែទឹកហូរ បណ្ដាលឱ្យបាត់បង់ជីវិត ។