2023-08-01 10:08
151


ខេត្តបាត់ដំបង÷ប្រភពពីមហាជនដែលបានឆ្លងកាត់នៅកន្លែងកើតហេតុនេះបានឃើញថា÷ករណីនេះកើតឡើងនៅវេលាម៉ោងជាង ៤និង០០នាទីទៀបភ្លឺថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមកំណាត់បណ្ដោយផ្លូវហាយវេក្នុងក្រុមទី០១ ភូមិកកូរឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។


ប្រភពដដែរបានបន្តថា÷ករណីខាងលើប្រជាពលរដ្ឋដែលឆ្លងកាត់នៅតាមបណ្ដោយផ្លូវនេះបានលើកឡើងថា: រថយន្តដែលឆេះបានបើកបរលឿនក្នុងទិសដៅពីត្បូងទៅ ជើងក្នុងទិសដៅពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ  លុះដល់ទីតាំងកើតហេតុសង្ស័យងងុយដេកបានជ្រុលចង្កូតទៅបុកទ្រូងផ្លូវបណ្ដាលឲ្យប៉ើងក្រឡាប់ហើយឆាបជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្ដង។
ប្រភពបានបន្តទៀតថា: ក្រោយពេលកើតហេតុទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋមិនបានឃើញបំណែកសាកសពម្ចាស់រថយន្តឡើយ សង្ស័យម្ចាស់បានបើកទ្វាចេញក្រៅហើយចាកចេញពីកន្លែងកើតហេតុ។
ប្រភពដដែលបន្ថែមបន្តថា÷មូលហេតុនៃហេតុការឆេះរថយន្តនេះអាចបណ្តាលមកពីអ្នកបើកបរងងុយដេកបណ្ដាកឱ្យបុកទ្រូងផ្លូវ ,រីឯរថយន្តរងគ្រោះម៉ាក Lexus Gs ៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AW-៧៧២៥ បានឆេះខ្ទេចខ្ទីអស់ទាំងស្រុងតែម្តង៕ដោយ,ស សារឿន